ព័ត៌មានអន្ដរជាតិ
ត្រាំ បង្ហោះវីដេអូ AI មួយពាក់ព័ន្ធនឹងគម្រោងកែប្រែហ្គាហ្សាទៅជាតំបន់កម្សាន្ត
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះវីដេអូមួយ ដែលបង្កើតដោយបច្ចេកវិទ្យា AI នៅលើបណ្ដាញសង្គមនៅថ្ងៃពុធទី២៦កុម្ភៈនេះ ដែលបង្ហាញពីចក្ខុវិស័យអំពីអនាគតដ៏មានសក្តានុពលរបស់តំបន់ហ្គាហ្សា ក្រោមផែនការដែលបានស្នើឡើងរបស់លោកកាលពីពេលថ្មីៗកន្លងទៅ ក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីហ្គាហ្សាទៅកាន់ប្រទេសអារ៉ាប់ជិតខាង។
វីដេអូនោះបង្ហាញពីការជប់លៀងឥតឈប់ឈរ និងប្រាក់ដុល្លារ នៅតាមតំបន់ឆ្នេរសមុទ្រ ហើយក៏មានរូបសំណាកពណ៌មាសរបស់លោក ត្រាំ ផងដែរ។ ចំណែកឯប៉ារ៉ូលចម្រៀងត្រូវបានច្រៀងថា៖ «គ្មានផ្លូវរូងក្រោមដី។ គ្មានការភ័យខ្លាចទៀតទេ។ “Trump Gaza” ទីបំផុតនៅទីនេះ។ “Trump Gaza” ភ្លឺចែងចាំង អនាគតពណ៌មាស ពន្លឺថ្មី។
ពិធីបុណ្យ និងការរាំរែក។ កិច្ចព្រមព្រៀងបានបញ្ចប់ “Trump Gaza” ជាប់លេខមួយ»។
ការបង្ហោះនេះ កើតឡើងចំពេលមានការពិភាក្សាជាបន្តបន្ទាប់អំពីការចូលរួមរបស់អាមេរិកនៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពមជ្ឈិមបូព៌ា និងផែនការកសាងហ្គាហ្សាឡើងវិញ ខណៈក៏មានការរិះគន់យ៉ាងខ្លាំងផងដែរពីអន្តរជាតិ ជាពិសេសគឺបណ្ដាប្រទេសអារ៉ាប់ដែលមិនយល់ស្របចំពោះចំណាត់ការរបស់លោក ត្រាំ។

លោក ត្រាំ ធ្លាប់បានស្នើកាលពីថ្ងៃទី២៥ខែមករាថា អេហ្ស៊ីប និងហ្ស៊កដានី គួរតែទទួលយកជនជាតិប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា។ ក្រោយមក លោកបានស្នើឲ្យអាមេរិកកាន់កាប់តំបន់ហ្គាហ្សា និងផ្លាស់ទីលំនៅអចិន្ត្រៃយ៍របស់ជនជាតិប៉ាឡេស្ទីនចេញពីហ្គាហ្សាដោយគ្មានសិទ្ធិត្រឡប់មកវិញទេ។
ក្រុមសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ បានចាត់ទុកទង្វើនេះគឺជាការបោសសម្អាតជនជាតិភាគតិច និងបានថ្កោលទោសចំពោះការលើកឡើងរបស់លោក ត្រាំ។
ក្រុមរដ្ឋអារ៉ាប់ ក៏បានច្រានចោលផែនការរបស់លោក ត្រាំ ក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា និងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនទៅកាន់ប្រទេសផ្សេង។
សូមបញ្ជាក់ថា ហ្គាហ្សាគឺជាជ្រោយដ៏តូចមួយដែលមានផ្ទៃដីប្រហែល ៣៦៥គីឡូម៉ែត្រក្រឡា ជាប់ព្រំដែនអ៊ីស្រាអែលនិងអេហ្ស៊ីប ហើយម្ខាងទៀតបែរមុខទៅសមុទ្រមេឌីទែរ៉ាណេ។ វាជាទឹកដីមួយក្នុងចំណោមទឹកដីប៉ាឡេស្ទីនចំនួនពីរ ដែលមួយទៀតគឺ West Bank ជាប់ព្រំដែនហ្ស៊កដានី ប៉ុន្តែត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


