ព័ត៌មានអន្ដរជាតិ
សាលាជាងពាក់កណ្ដាលបិទក្នុងរដ្ឋធានីម៉ានីលដោយអាកាសធាតុក្ដៅខ្លាំង
អាជ្ញាធរហ្វីលីពីនសម្រេចបិទសាលារៀនជាងពាក់កណ្តាលនៅរដ្ឋធានីម៉ានីលកាលពីថ្ងៃចន្ទ ដោយសារសីតុណ្ហភាពកើនឡើងខ្លាំង ខណៈដែលរដូវប្រាំងដ៏គួរឱ្យភ័យខ្លាចបានចាប់ផ្តើមនៅតំបន់ត្រូពិចហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី០៣ខែមីនានេះ។
អង្គភាពអាកាសធាតុជាតិ បានព្រមានថា រលកកម្ដៅបានឈានដល់កម្រិត «គ្រោះថ្នាក់» នៅក្នុងទីក្រុងម៉ានីល និងតំបន់ពីរផ្សេងទៀតនៃប្រទេស ដោយបានព្រមានអ្នករស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ឱ្យជៀសវាងការប៉ះពាល់នឹងព្រះអាទិត្យរយៈពេលយូរ។
ខណៈដែលសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់៣៣អង្សារ នៅថ្ងៃចន្ទ រដ្ឋាភិបាលក្នុងតំបន់ក្នុងទីក្រុងម៉ានីល និងស្រុកចំនួនប្រាំមួយផ្សេងទៀតបានបញ្ជាឱ្យបិទថ្នាក់រៀនជាការប្រុងប្រយ័ត្ន ខណៈរដ្ឋធានីប្រទេសនេះមានសិស្សនិស្សិតជាង២.៨លាននាក់នេះបើយោងតាមទិន្នន័យរបស់នាយកដ្ឋានអប់រំ។
នាយកសាលាស្រុកនៅក្នុងស្រុក Malabon ក្នុងទីក្រុងម៉ានីលលោក Edgar Bonifacio បាននិយាយថា ការផ្អាកនេះបានប៉ះពាល់ដល់សិស្សជាង៦៨០០០នាក់នៅទូទាំង៤២សាលារៀន ដោយធ្វើតាមវិធានការដែលបានអនុម័តក្នុងអំឡុងពេលដែលមានរលកកម្ដៅកាលពីឆ្នាំមុនផ្អាកថ្នាក់រៀនផ្ទាល់។ សាលារៀនផ្សេងទៀតក៏ត្រូវបានបញ្ជាឲ្យប្ដូរទៅរៀនតាមអនឡាញវិញម្ដង។
គួររម្លឹកថា រលកកម្ដៅបានវាយប្រហារតំបន់ធំៗ នៃប្រទេសហ្វីលីពីនក្នុងខែមេសានិងឧសភាឆ្នាំមុន ដែលនាំឱ្យមានការផ្អាកថ្នាក់រៀនដោយផ្ទាល់ជារៀងរាល់ថ្ងៃ ដែលប៉ះពាល់ដល់សិស្សរាប់លាននាក់។ ស្របពេលសីតុណ្ហភាពជាមធ្យមរបស់ពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២៤ លើសពីកម្រិតកំដៅ១.៥អង្សាសេ។
កាលពីខែមករា ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយថា អាកាសធាតុក្តៅខ្លាំងបានរំខានដល់ការសិក្សារបស់កុមារប្រហែល២៤២លាននាក់នៅក្នុង ៨៥ ប្រទេសកាលពីឆ្នាំមុន រួមទាំងប្រទេសហ្វីលីពីន ដោយរលកកំដៅបានជះឥទ្ធិពលខ្លាំងបំផុត។
សកម្មភាពរបស់មនុស្ស រួមទាំងការដុតឥន្ធនៈហ្វូស៊ីលដែលមិនមានការរឹតបន្តឹងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បានធ្វើឱ្យភពផែនដីឡើងកម្តៅ និងផ្លាស់ប្តូរលំនាំអាកាសធាតុ។ នោះបានន័យថា រដូវសើមកាន់តែសើម និងរដូវស្ងួតគឺកាន់តែស្ងួត ការកើនឡើងកម្ដៅ និងព្យុះ និងធ្វើឱ្យប្រជាជនកាន់តែងាយរងគ្រោះទៅនឹងគ្រោះមហន្តរាយ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


