Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

បានផុស

នៅ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Independent រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃ​ចន្ទ​ទី​៣​ខែ​មីនា​នេះបាន​ប្រកាស​ពី​​សំណើ​គម្រោង​​សាងសង់​ជញ្ជាំង​​ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​រារាំង​ការ​ឆ្លង​ដែន​ខុស​ច្បាប់។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើ​គម្រោង​នេះ ធ្វើ​ឡើង​​ចំ​ពេល​មាន​ការ​កើន​ឡើង​នៃ​យុទ្ធនាការអន្តរជាតិ​ដើម្បីរុះរើបណ្តាញដ៏ធំនៃប្រតិបត្តិការបោកប្រាស់ខុសច្បាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

បើ​តាមវិបសាយ Discourse on Development ជញ្ជាំង​ដែល​ស្នើ​នេះ​មាន​​ប្រវែង ៥៥​គីឡូម៉ែត្រ​ស្ថិត​នៅ​ក្នុង​ស្រុក ​Aranyaprathet ខេត្ត​ស្រះកែវ ដែល​មាន​ព្រំ​ប្រទប់​ជាប់​​ជាមួយ​​​កម្ពុជា។ គំនិតផ្តួចផ្តើមនេះ ត្រូវ​បាន​ដាក់​ស្នើ​​​ដោយ​ប៉ូលិស យោធា និង​ក្រសួង​មហាផ្ទៃ​ថៃ។

អង្គការសហប្រជាជាតិ បានរាយការណ៍ថា ក្រុមឧក្រិដ្ឋជន​ដែល​បើក​មជ្ឈមណ្ឌល​​​បោកប្រាស់ ហើយ​ភាគច្រើនមានទីតាំងនៅជិតព្រំដែនប្រទេសថៃ ជាមួយប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា បានធ្វើ​ការ​ជួញដូរមនុស្សរាប់រយពាន់នាក់​កាល​ពី​ពេល​​ថ្មីៗ​កន្លង​ទៅ។ ក្នុងប្រតិបត្តិការកាល​ពី​សប្ដាហ៍​មុន អាជ្ញាធរថៃបានធ្វើមាតុភូមិនិវត្តន៍ជនបរទេសចំនួន ១១៩នាក់ បន្ទាប់ពីការវាយឆ្មក់របស់ប៉ូលិសកម្ពុជានៅក្រុងប៉ោយប៉ែត ដោយបានជួយសង្គ្រោះមនុស្សជាង ២១៥នាក់។

ថវិកាប៉ាន់ស្មានសម្រាប់ជញ្ជាំងព្រំដែនដែលបានស្នើឡើង គឺប្រហែល ៣៩៥​លានបាត (ប្រហែល ១១​លានដុល្លារ)។ ឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai បានយល់ព្រមលើសំណើនេះ ដោយលើកឡើងពីសារៈសំខាន់របស់វាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងព្រំដែនខុសច្បាប់ ការក្លែងបន្លំតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស។

សូម​បញ្ជាក់​ថា ខណៈ​រដ្ឋាភិបាល​ថៃ​កំពុង​ស្វែង​យល់​ពី​លទ្ធភាព​នៃ​ការ​សាងសង់​ជញ្ជាំង​ព្រំដែន ព័ត៌មាន​លម្អិត​នៅ​តែ​ខ្វះខាត។ អ្នកនាំពាក្យរដ្ឋាភិបាល​ថៃ​លោក Jirayu Houngsub បានបញ្ជាក់ថា សំណើនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ និង​ការ​សិក្សា​នៅ​ឡើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម