ព័ត៌មានអន្ដរជាតិ
អគ្គរដ្ឋអាជ្ញាកូរ៉េ នឹងបន្តដាក់សម្ពាធផ្លូវច្បាប់ ប្រឆាំងលោក Yoon ទើបរួចផុតពីការឃុំខ្លួន
រដ្ឋអាជ្ញាកូរ៉េខាងត្បូងនឹងបន្តដំណើរការផ្លូវច្បាប់ប្រឆាំង ប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានព្យួរអំណាច សម្រាប់ការចោទប្រកាន់ពីបទ «ការបះបោរនិងរំលោភអំណាច» បើទោះបីជា ការសម្រេចចិត្តរបស់តុលាការក្រុងសេអ៊ូល បញ្ជាឱ្យដោះលែងមេដឹកនាំកូរ៉េខាងត្បូងរូបនេះ បន្ទាប់ពីការឃុំខ្លួនជិត២ខែ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អគ្គរដ្ឋអាជ្ញា លោក Shim Woo-jung បាននិយាយថា លោកគោរពសេចក្តីសម្រេចរបស់តុលាការកាលពីចុងសប្តាហ៍ ប៉ុន្តែមិនយល់ស្របនឹងការវាយតម្លៃរបស់ខ្លួនដែលថា ការប្តឹងផ្តល់គឺហួសពេលកំណត់ដែលអនុញ្ញាតដោយស្របច្បាប់ ដែលតុលាការបាននិយាយថា បានធ្វើឱ្យការឃុំខ្លួនលោក Yoon ក្នុងពេលកំពុងជំនុំជម្រះដោយខុសច្បាប់នោះទេ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានដោះលែងកាលថ្ងៃសៅរ៍ពីការឃុំខ្លួនអាស់រយៈពេលជិត២ខែ ចាប់ពីថ្ងៃទី១៥ខែមករា ហើយលោកក៏កំពុងប្រឈមការប្រកាសសាលក្រមរបស់តុលាការធម្មនុញ្ញ ដែលត្រូវបានគេរំពឹងយ៉ាងខ្លាំងថា «នឹងធ្វើឡើងនៅសប្តាហ៍នេះ» ជុំវិញការចោទប្រកាន់ទម្លាក់អំណាចរបស់រដ្ឋសភា។
សេចក្តីរាយការណ៍របស់រ៉យទ័រ បានឲ្យដឹងថា អគ្គរដ្ឋអាជ្ញា លោក Shim Woo-jung បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរថា តើសេចក្តីសម្រេចរបស់តុលាការមានន័យថា ទំនងជាទម្លាក់រឿងក្តីនេះថា៖«ខ្ញុំបានបញ្ជាឱ្យតំណាងអយ្យការធ្វើអំណះអំណាងលើវិវាទផ្សេងៗក្នុងអំឡុងពេលសវនាការ ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីបន្តការចោទប្រកាន់នេះ»។
លោក Yoon ត្រូវបានចោទប្រកាន់ជាផ្លូវការតាំងពីថ្ងៃទី២០ខែកុម្ភៈ លើការចោទប្រកាន់ថាគាត់បានដឹកនាំការបះបោរដោយប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី៣ខែធ្នូ ហើយក្រោមមកប្រហែល៦ម៉ោង ប្រធានាធិបតី Yoon បានលុបចោលក្រឹត្យច្បាប់អាជ្ញាសឹកនោះវិញ។
មេធាវីការពារក្តីរបស់លោក Yoon បានដាក់សំណើរសុំលុបចោលការឃុំខ្លួននោះ ដោយចាត់ទុកថា ជាការខុសច្បាប់ ព្រោះប្រធានាធិបតីកំពុងប្រឈមតុលាការធម្មនុញ្ញ និងមិនស្ថិតនៅក្រោមអង្គភាពខាងក្រោមនោះទេ ដោយក្រុមមេធាវីបាននិយាយថា សេចក្តីសម្រេចកាលពីថ្ងៃសុក្របង្ហាញថា ករណីប្រឆាំងនឹង Yoon មានហេតុផលនយោបាយ និងមិនមានហេតុផលផ្លូវច្បាប់ទេ៕
ដោយ រ៉ាន់ រើយ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


