Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការសង្គមស៊ីវិល ដាក់អាមេរិក ចូលក្នុងបញ្ជីឃ្លាំមើល ដោយសារសេរីភាពពលរដ្ឋ ធ្លាក់ចុះលឿនពេក

បានផុស

នៅ

សហរដ្ឋអាមេរិក ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីឃ្លាំមើលរបស់អង្គការ Civicus Monitor ដោយសារតែការធ្លាក់ចុះនៃសេរីភាពពលរដ្ឋលឿនពេក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

តាមការចុះផ្សាយរបស់ The Guardian នៅថ្ងៃចន្ទទី១០ខែមីនាឆ្នាំ២០២៥ ការសម្រេចចិត្តរបស់អង្គការសង្គមស៊ីវិលមួយនេះ ក្នុងការដាក់សហរដ្ឋអាមេរិកចូលទៅក្នុងបញ្ជីឃ្លាំមើល គឺដោយសារតែរដ្ឋបាលលោក ត្រាំ កំពុងធ្វើសកម្មភាពជាបន្តបន្ទាប់ ដែលគេយល់ឃើញថា ធ្វើឲ្យខូចដល់បទដ្ឋានប្រជាធិបតេយ្យនិងកិច្ចសហប្រតិបត្តិការជាសកល ខណៈសកម្មភាពទាំងនោះរួមមាន៖

  • ការបញ្ឈប់បុគ្គលិកសហព័ន្ធទ្រង់ទ្រាយធំ៖ បុគ្គលិកសហព័ន្ធសំខាន់ៗមួយចំនួនធំ ត្រូវបានបណ្តេញចេញពីការងារ នាំឲ្យមានក្តីបារម្ភខ្លាំងបំផុតអំពីស្ថិរភាព និងមុខងាររបស់ស្ថាប័នសាធារណៈ។
  • ការតែងតាំងបក្សពួកឲ្យចូលកាន់មុខតំណែងសំខាន់ៗ៖ រដ្ឋបាលនេះ បានដាក់បុគ្គលដែលជាខ្សែលោក ត្រាំ ឲ្យចូលកាន់តួនាទីសំខាន់ៗរបស់រដ្ឋាភិបាល ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការត្រួតពិនិត្យនិងតុល្យភាព ដែលមានសារៈសំខាន់ចំពោះអភិបាលកិច្ចលទ្ធិប្រជាធិបតេយ្យ។
  • ការដកខ្លួនចេញពីអង្គការអន្តរជាតិ៖ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីអង្គការមួយចំនួន ដូចជាអង្គការសុខភាពពិភពលោក (WHO) និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលនេះគឺជាសញ្ញា នៃការដើរថយក្រោយពីកិច្ចសហការអន្តរជាតិលើបញ្ហាសុខភាព និងសិទ្ធិមនុស្ស។
  • ការបង្កកជំនួយរបស់សហព័ន្ធនិងបរទេស៖ មានការព្យួរជំនួយទាំងបំពាន ដែលធ្វើឲ្យប៉ះពាល់ដល់កម្មវិធីក្នុងស្រុកនិងអន្តរជាតិ ដែលអាចបំផ្លាញដល់គំនិតផ្តួចផ្តើមមនុស្សធម៌ និងការអភិវឌ្ឍន៍ផ្សេងៗ។
  • ការរុះរើទីភ្នាក់ងារ USAID៖ រដ្ឋបាលលោក ត្រាំ បានរុះរើទីភ្នាក់ងារសហរដ្ឋអាមេរិក ទទួលបន្ទុកការអភិវឌ្ឍអន្តរជាតិ ដែលជាស្ថាប័នមួយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍពិភពលោក និងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌។

ដោយសារតែហេតុផលទាំង៥ខាងលើនេះហើយ ទើបអង្គការ Civicus បានសម្តែងក្តីព្រួយបារម្ភថាវិធានការទាំងនេះកំពុងគំរាមកំហែងដល់សេរីភាពនៃរដ្ឋធម្មនុញ្ញ និងអាចដើរបញ្ច្រាសពីការទទួលបានសិទ្ធិមនុស្សដែលខំរកបានយ៉ាងលំបាក។

(រូបថត៖ Civicus)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ អង្គការនេះព្រមានថា សហរដ្ឋអាមេរិកអាចធ្លាក់ទៅចំណាត់ថ្នាក់ដ៏អាក្រក់ ក្នុងបញ្ជី បើនិន្នាការទាំងនេះនៅតែបន្ត។

មិនត្រឹមប៉ុណ្ណឹង Civicus អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​រក្សា​នីតិរដ្ឋនិង​គោរព​ទាំង​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​ការពារ​ការ​បំផ្លាញ​សេរីភាព​ពលរដ្ឋ​បន្ថែម​ទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ៖ ទោះអាមេរិក ឲ្យជំនួយក៏អ៊ុយក្រែន មិនអាចរស់ដែរ បើគ្មានកិច្ចព្រមព្រៀងសន្តិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម