ព័ត៌មានអន្ដរជាតិ
មន្ត្រីលោក Yoon ៤រូប រួចផុតការចោទប្រកាន់ ខណៈសាលក្រមរបស់ Yoon រំពឹងប្រកាសនៅសប្តាហ៍ក្រោយ
តុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូងបានច្រានចោលជាលើកដំបូងនូវពាក្យបណ្តឹងចោទប្រកាន់ដកហូតតូនាទីរបស់មន្ត្រីរដ្ឋបាលលោក ប្រធានាធិបតី Yoon Suk Yeol មុនការឈានទៅសម្រេចក្តីចោទប្រកាន់ប្រធានាធិបតីដែលត្រូវគេរំពឹងថា នឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។ យោងការផ្សាយរបស់បណ្តាញសារព័ត៌មានកូរ៉េមួយចំនួន។
តុលាការធម្មនុញ្ញបានប្រកាសសាលក្រមជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ ដោយច្រានចោលការចោទប្រកាន់របស់រដ្ឋសភាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ប្រឆាំងនឹងលោក Choe Jae-hae ដែលត្រូវបានព្យួរពីតួនាទីជាប្រធានក្រុមប្រឹក្សាសវនកម្ម និងអធិការកិច្ច និងប្រឆំាងរដ្ឋអាជ្ញាបីរូប ដោយឱ្យពួកគេចូលកាន់តំណែងជាបន្ទាន់វិញ។
កាលពីថ្ងៃព្រហស្បតិ៍ ចៅក្រមទាំងប្រាំបីរបស់តុលាការធម្មនុញ្ញបានសម្រេចឯកច្ឆ័ន្ទច្រានចោលការចោទប្រកាន់ប្រឆាំងទាំង លោក Choe និងការចោទប្រកាន់ប្រឆាំងរដ្ឋអាជ្ញាទាំងបីរូប។

សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដែលបច្ចុប្បន្នមានសមាជិកក្រុមប្រឹក្សា៨រូប ក្នុងចំណោមសមាជិកពេញលេញ៩រូបត្រូវបានគេមើលឃើញថាជាសូចនាករដ៏មានសក្តានុពលនៃរបៀបដែលតុលាការអាចដោះស្រាយបញ្ហាសំខាន់ៗនៅក្នុងការកាត់ក្តីចោទប្រកាន់ប្រឆាំងប្រធានាធិបតី Yoon Suk Yeol រួមទាំងការអះអាងរបស់គាត់ថាគណបក្សប្រឆាំងដែលកំពុងមានឥទ្ធិពលនៅក្នុងសភាបានរារាំងកិច្ចការរដ្ឋដោយការចោទប្រកាន់មន្ត្រីរដ្ឋបាលសំខាន់ៗ។
ក្រោយបញ្ចប់សវនាចំនួន១១លើក និងសវនាការសន្និដ្ឋានសេចក្តីលើសំណុំរឿងដកហូតអំណាចលោក Yoon Suk Yeol កាលថ្ងៃទី២៥ខែកុម្ភៈ ការប្រកាសសាលក្រមលើសំណុំរឿងនេះត្រូវគេរំពឹងយ៉ាងទូលំទូលាយថា អាចត្រូវធ្វើឡើងនៅសប្តាហ៍នេះ ប៉ុន្តែជំនួសមកវិញ តុលាការធម្មនុញ្ញដែលមានសមាជិកក្រុមប្រឹក្សាភាគច្រើនកើតចេញពីការតែងតាំងរបស់លោក Yoon និងគណបក្សអំណាចប្រជាជនរបស់លោកនោះ បានបន្តពន្យាពេល។
គិតត្រឹមថ្ងៃសុក្រនេះ តុលាការធម្មនុញ្ញនៅមិនទាន់ប្រកាសកាលបរិច្ឆេទសម្រាប់សាលក្រមរបស់ Yoon នៅឡើយ ដែលធ្វើឲ្យមានការសន្និដ្ឋានថា រយៈពេលនៃការរង់ចាំការប្រកាសសាលក្រមក្នុងសំណុំរឿងទម្លាក់ប្រធានាធិបតី Yoon Suk Yeol យូរជាងដំណើរការនៃសំណុំរឿងរបស់ប្រធានាធិបតីមុនៗ។
យោង Korea Herald កាលឆ្នាំ២០០៤ តុលាការធម្មនុញ្ញបានប្រកាសសាលក្រមត្រឹមរយៈពេល១៤ថ្ងៃក្នុងបណ្តឹងដកអំណាចប្រឆាំងអតីតប្រធានាធិបតី Roh Moo-hyun ហើយនៅ ឆ្នាំ២០១៧ តុលាការធម្មនុញ្ញប្រើពេល១១ថ្ងៃក្នុងការប្រកាសសាលក្រមក្នុងសំណុំរឿងដកហូតអំណាចប្រឆាំងអតីតប្រធានាធិបតី Park Geun-hye។
ប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានសភាបោះឆ្នោតទម្លាក់ពីអំណាចកាលថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ ដោយសារតែការប្រកាសប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចកាលថ្ងៃទី៣ខែធ្នូឆ្នាំមុន បានប្រកែកជាច្រើនដងក្នុងអំឡុងពេលសវនាការរបស់គាត់ថា ការប៉ុនប៉ងរបស់គណបក្សប្រជាធិបតេយ្យប្រឆាំងដ៏ធំក្នុងការចោទប្រកាន់មន្ត្រីទាំងបួននេះគឺជាហេតុផលដែលនៅពីក្រោយការសម្រេចចិត្តរបស់គាត់ក្នុងការប្រកាសច្បាប់អាជ្ញាសឹក ដោយអះអាងថា ការបន្តចោទប្រកាន់មន្ត្រីជាន់ខ្ពស់បានធ្វើឱ្យកិច្ចការរដ្ឋពិការ។
នៅមុនការបោះឆ្នោតទម្លាក់ពីអំណាចដោយរដ្ឋសភា លោក Yoon បាននិយាយសុំទោសប្រជាជនកូរ៉េខាងត្បូងម្តង និងអះអាងពីការឈប់ធ្វើបែបនោះទេ ប៉ុន្តែមិនព្រមលាលែងពីអំណាចទេ ហើយនៅមុនថ្ងៃសភាបោះឆ្នោតទម្លាក់ដោយជោគជ័យ លោក Yoon បានថ្លែងតាមទូរទស្សន៍ថា លោកនឹងប្រយុទ្ធឲ្យដល់ទីបញ្ចប់៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


