ព័ត៌មានអន្ដរជាតិ
ខណៈតុលាការធម្មនុញ្ញជិតប្រកាសសាលក្រម ប្រជាជនកូរ៉េខាងត្បូងចេញតវ៉ាទាមទារ
ខណៈពេលដែលតុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូងត្រូវគេរំពឹងយ៉ាងទូលទូលាយថា នឹងប្រកាសសាលក្រមលើសំណុំរឿងដកអំណាចប្រធានាធិបតី Yoon Suk Yeol នៅសប្តាហ៍នេះ ប្រជាជនក្រុងសេអ៊ូលនៃកូរ៉េខាងត្បូងទាំងគាំទ្រនិងប្រឆាំងបានចាប់ចេញប្រមូលផ្តុំបង្ហាញឆន្ទៈរបស់ពួកគេរៀងៗខ្លួន។
ប្រជាជនផ្នែកខាងប្រឆាំងបានចេញតវ៉ាកាន់តែខ្លាំងឡើងនៅចុងសប្តាហ៍នេះទាមទារឲ្យតុលាការធម្មនុញ្ញតម្កល់ការចោទប្រកាន់របស់សភាជាតិ។

សារព័ត៌មានកូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃទី១៦ខែមីនា ថាសមាជិកនៃគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏ធំរបស់ប្រទេសកូរ៉េបានចូលរួមជាមួយប្រជាជនដែលប្រមូលផ្តុំគ្នាសម្រាប់ការចោទប្រកាន់ទម្លាក់អំណាចរបស់លោក Yoon ដើម្បីដើរក្នុងចម្ងាយផ្លូវជិត៩គីឡូម៉ែត្រពីរដ្ឋសភាក្នុងទីក្រុង Yeouido ភាគខាងលិចទីក្រុងសេអ៊ូលទៅកាន់ជិត Gwanghwamun ដោយឆ្លងកាត់ទន្លេ Han តាមរយៈស្ពាន Mapo ។
តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងទំនងប្រកាសសាលក្រមរបស់ខ្លួនលើការព្យួរអំណាចប្រធានាធិបតី Yoon Suk Yeol នៅសប្តាហ៍នេះ បន្ទាប់ពីការបញ្ចប់សវនាចំនួន១១លើក និងសវនាការបញ្ចប់សេចក្តីកាលថ្ងៃទី២៥ខែកុម្ភៈ។ នៅ ក្នុងការប្រកាសសាលក្រមកាលថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ តុលាការធម្មនុញ្ បានច្រានចោលបណ្តឹងរដ្ឋសភាក្នុងការបោះឆ្នោតដកហូតអំណាចរបស់មន្ត្រីរដ្ឋបាលរបស់លោក Yoon ចំនួន៤រូប។
អំណាចប្រធានាធិបតី Yoon Suk Yeol បានស្ថិតក្នុងវាសនាមិនច្បាស់លាស់ ចាប់តាំងពីសមាជិករដ្ឋសភាជាង២០០រូបរួមមានពីសមាជិករបស់គណបក្សកាន់អំណាចផងដែរ ក្នុងចំណោមសមាជិកសភាសរុប៣០០ បានបោះឆ្នោតទម្លាក់កាលថ្ងៃទី១៤ខែធ្នូរឆ្នាំ២០២៤ បន្ទាប់ពីលោកប្រកាសប្រើច្បាប់អាជ្ញាសឹកមិនជោគជ័យកាលថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤។
ការប្រកាសប្រើច្បាប់របស់របស់លោក បាននាំប្រទេសកូរ៉េធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរក្នុងប៉ុន្មានខែចុងក្រោយនេះ រហូតឈានដល់ការចាប់ខ្លួនលោក ទៅឃុំឃាំង និងការចោទពីបទបះបោរ និងការរំលោភអំណាចទៀតផង ប៉ុន្តែតុលាការក្រុងសេអ៊ូលបានលើកលែងការចោទប្រកាន់និងដោះលែងលោកឲ្យមានសេរីភាពកាលពីសប្តាហ៍មុន ដើម្បីត្រៀមទទួលយកសាលក្រមរបស់តុលាការធម្មនុញ្ ដែលគេរំពឹងថា នឹងប្រកាសនៅសប្តាហ៍ក្រោយនេះ។
ទន្ទឹមនឹងមានការតវ៉ាឲ្យបណ្តេញលោក Yoon ចេញពីអំណាច ក៏មានក្រុមតវ៉ាគាំទ្រលោក Yoon ក្នុងពេលជាមួយគ្នា៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


