ព័ត៌មានអន្ដរជាតិ
មន្រ្តីជាន់ខ្ពស់សេតវិមានដើរចេញពីលោក Trump ជាបណ្តើរៗហើយដើម្បីការពារខ្លួន
ប្រភពដែលជិតស្និទ្ធនឹងសេតវិមានបាននិយាយថា មន្រ្តីជាន់ខ្ពស់មួយចំនួននៅខាងក្នុងសេតវិមាននិងយុទ្ធនាការកំពុងចាប់ផ្តើមដើរចេញពីលោក Trump ជាបណ្តើរៗហើយក្នុងសកម្មភាពការពារខ្លួនព្រោះលទ្ធផលនៅរដ្ឋ Pennsylvania និង Georgia បង្ហាញថា ប្រធានាធិបតីរូបនេះនឹងមិនអាចឈ្នះការបោះឆ្នោតម្តងទៀតបានទេ។
ទីប្រឹក្សាសំខាន់ម្នាក់របស់រដ្ឋបាលនេះបាននិយាយថា “ការប្រកួតប្រជែងចប់ហើយ”។ ទីប្រឹក្សារូបនេះបន្តថា មានការព្រួយបារម្ភអំពីអ្វីដែលលោក Trump នឹងធ្វើស្របពេលដែលគាត់នឹងមិនទទួលស្គាល់ការពិតនោះទេ។

ទីប្រឹក្សារូបនេះបាននិយាយនៅពេលសួរថាតើលោក Trump អាចធ្វើអ្វីបន្ទាប់ដោយសារភាពថាមានមន្រ្តីជាច្រើននៅក្នុងយុទ្ធនាការនិងសេតវិមានដែលកំពុងគ្រវីក្បាលរបស់ពួកគេបន្ទាប់ពីការនិយាយមិនពិតរបស់លោក Trump នៅល្ងាចថ្ងៃព្រហស្បតិ៍នៅក្នុងបន្ទប់ប្រជុំសេតវិមាន។
ទីប្រឹក្សាបន្ថែមថា អ្នកខ្លះនៅក្នុងយុទ្ធនាការនេះបានចោទជាសំណួរអំពីការសម្រេចចិត្តរបស់ក្រុមលោក Trump ក្នុងការជំរុញឲ្យមន្ត្រីនានាដូចជាលោក Rudy Giuliani និងកូនប្រុសរបស់លោក Trump ឲ្យធ្វើការចោទប្រកាន់ដែលមិនមានមូលដ្ឋានអំពីការបន្លំអ្នកបោះឆ្នោត។ ទីប្រឹក្សារូបនេះនិយាយថា លោក Trump មានសិទ្ធិក្នុងការជំទាស់នឹងលទ្ធផលឆ្នោតប៉ុន្តែលោកកំពុងធ្វើតាមរបៀបខុស។
ទីប្រឹក្សាម្នាក់ទៀតនៃយុទ្ធនាការនេះបានហៅលោក Trump ថាជាមនុស្សកាន់តែឯកោដោយសារតែការអះអាងរបស់លោកអំពីការលួចបន្លំសន្លឹកឆ្នោត។ ទីប្រឹក្សានិយាយថា “គាត់សឹងតែនៅតែម្នាក់ឯងទៅហើយនៅទីនេះ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


