ព័ត៌មានអន្ដរជាតិ
ថៃ រៀបចំលុបច្បាប់លើការហាមឃាត់ការលក់គ្រឿងស្រវឹងនៅពេលរសៀល
ប្រទេសថៃ កំពុងពិចារណាដកបម្រាមលើការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់គ្រឿងស្រវឹងនៅពេលរសៀល ដែលជាការរឹតបន្តឹងដែលមានតាំងពីឆ្នាំ១៩៧២។ វិធានការនេះមានគោលបំណងជំរុញវិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សមាជិកក្នុងសភាតំណាងរាស្រ្ត ៥០០នាក់បានបោះឆ្នោតកាលពីថ្ងៃទី១៩ខែមីនា ដើម្បីអនុម័តច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងដែលបានធ្វើវិសោធនកម្ម។ ច្បាប់នេះនឹងត្រូវការការអនុម័តពីព្រឹទ្ធសភាបន្ថែមទៀត។
បទប្បញ្ញត្តិបច្ចុប្បន្នហាមមិនឲ្យលក់ភេសជ្ជៈមានជាតិអាល់កុលចន្លោះពីម៉ោង២រសៀលដល់ម៉ោង៥ល្ងាច ដែលជាវិធានការដើមឡើយត្រូវបានអនុវត្តដើម្បីទប់ស្កាត់ការផឹកស្រាពេលថ្ងៃត្រង់ក្នុងចំណោមមន្ត្រីរាជការ។ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលការរឹតបន្តឹងទាំងនេះ ដោយទទួលស្គាល់ការព្រួយបារម្ភពីវិស័យសេដ្ឋកិច្ចផ្សេងៗ ដែលចាត់ទុកវាជាឧបសគ្គដល់អាជីវកម្ម និងទេសចរណ៍។
សមាគមធុរកិច្ច ជាពិសេសនៅក្នុងឧស្សាហកម្មម្ហូបអាហារ ភេសជ្ជៈ និងទេសចរណ៍ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ។ ពួកគេអះអាងថា ការហាមប្រាមនេះប៉ះពាល់អវិជ្ជមានដល់ប្រាក់ចំណូល និងជារនាំងឧបសគ្គដល់ប្រទេសថៃក្នុងនាមជាគោលដៅទេសចរណ៍។ ការលុបចោលការហាមប្រាមនេះ នឹងរំពឹងបង្កើតចំណូលបានជាង ៥០ពាន់លានបាត (ប្រហែល ១,៤៨ពាន់លានដុល្លារ) នៅក្នុងសកម្មភាពសេដ្ឋកិច្ចផ្ទាល់ជារៀងរាល់ឆ្នាំពីទាំងអ្នកទេសចរបរទេស និងអ្នកប្រើប្រាស់ក្នុងស្រុក។
រដ្ឋាភិបាលថៃ កំពុងខិតខំធ្វើឲ្យមានតុល្យភាពកំណើនទេសចរណ៍ ជាមួយនឹងទំនួលខុសត្រូវសង្គម។ ខណៈពេលដែលការបន្ធូរបន្ថយការរឹតបន្តឹងអាចបង្កើនប្រាក់ចំណូលអាជីវកម្មនិងទេសចរណ៍ វិធានការផ្សេងទៀតក៏នឹងត្រូវបានអនុវត្តដើម្បីបញ្ចៀសយុវជនពីការប្រើប្រាស់គ្រឿងស្រវឹងផងដែរ។
សូមបញ្ជាក់ថា នេះគឺជាផ្នែកមួយនៃយុទ្ធនាការ «Amazing Thailand Grand Tourism & Sports Year 2025» ដែលមានគោលបំណងទាក់ទាញភ្ញៀវបរទេសចំនួន ៤០លាននាក់ និងបង្កើតប្រាក់ចំណូលពីទេសចរណ៍ចំនួន ២,៨ទ្រីលានបាត (៨៣,២ពាន់លានដុល្លារ) នៅក្នុងឆ្នាំ២០២៥។
រដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តលើបញ្ហានេះនៅមុនពិធីបុណ្យ Songkran ក្នុងខែមេសាខាងមុខ ដែលជារយៈពេលដែលមានវិស័យទេសចរណ៍ច្រើនបំផុតនៅក្នុងប្រទេសថៃ៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង