ព័ត៌មានអន្ដរជាតិ
អ្នកមានឈាមប្រភេទ O ប្រឈមហានិភ័យឆ្លងកូវីដទាប ចុះក្រុមឈាមប្រភេទណា ប្រឈមឆ្លងខ្លាំងជាងគេ?
ការសិក្សាដ៏ធំមួយបានបន្ថែមនូវភស្តុតាងថា អ្នកដែលមានឈាមប្រភេទ O អាចមានហានិភ័យទាបពីការឆ្លងជំងឺកូវីដ១៩។

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍នៅក្នុងទស្សនាវដ្តី Annals of Internal Medicine ថា ក្នុងចំណោមជនជាតិកាណាដាចំនួន២២៥,៥៥៦នាក់ ដែលត្រូវបានគេធ្វើតេស្តរកជំងឺកូវីដ១៩, ហានិភ័យនៃការឆ្លងកូវីដគឺមានកម្រិតទាបជាង១២ភាគរយ ហើយហានិភ័យនៃការឈឺធ្ងន់ឬស្លាប់ដោយសារជំងឺនេះ គឺទាបជាង១៣ភាគរយ សម្រាប់អ្នកដែលមានក្រុមឈាម O បើប្រៀបធៀបនឹងអ្នកដែលមានឈាមប្រភេទ A, AB ឬ B។

វេជ្ជបណ្ឌិត Joel Ray នៃមន្ទីរពេទ្យ St. Michael’s Hospital ក្នុងទីក្រុង Toronto បានប្រាប់ Reuters ថា មនុស្សនៅក្នុងក្រុមឈាមប្រភេទ O អាចបង្កើតអង់ទីគ័រដែលអាចទប់ទល់និងស្គាល់ផ្នែកខ្លះនៃវីរុសនេះ។
ចំណែកការសិក្សាមួយទៀតបានរកឃើញថា មនុស្សដែលមានឈាមប្រភេទ A គឺប្រឈមនឹងហានិភ័យឆ្លងកូវីដខ្ពស់ជាងគេ ព្រោះវីរុសអាចភ្ជាប់ទៅនឹងកោសិកាផ្លូវដង្ហើមរបស់ពួកគេបានយ៉ាងងាយ។

ក្រុមអ្នកស្រាវជ្រាវបានស៊ើបអង្កេត អំពីរបៀបដែលវីរុសមានទំនាក់ទំនងជាមួយនឹងកោសិកាឈាមក្រហមនៃប្រភេទ A, B និង O។ ពួកគេរកឃើញថា វីរុសមិនអាចចូលកោសិកាឈាម Oដោយផ្ទាល់បានទេ ប៉ុន្តែអង់ទីគ័រនៅលើកោសិកាផ្សេងទៀតនៃមនុស្សដែលមានឈាមប្រភេទ A គឺងាយនឹងឆ្លងវីរុស SARS-CoV-2 ជាង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


