ព័ត៌មានអន្ដរជាតិ
ចិន ទាត់ចោលរបាយការណ៍ដែលថា ខ្លួនចូលរួមបេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន
កាលពីថ្ងៃចន្ទទី២៤ខែមីនាឆ្នាំ២០២៥ ប្រទេសចិន បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចូលរួមណាមួយ នៅក្នុងបេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន ដែលស្នើឡើងដោយសហភាពអឺរ៉ុប។

ថ្មីៗនេះមានសារព័ត៌មានជាច្រើន ជាពិសេសកាសែតអាល្លឺម៉ង់ Welt am Sonntag បានចុះផ្សាយថា អ្នកការទូតចិន បានទាក់ទងទៅ EU ដើម្បីស្វែងយល់ពីលទ្ធភាពដែលទីក្រុងប៉េកាំង អាចចូលរួមក្នុងសម្ព័ន្ធរក្សាសន្តិភាពនៅអ៊ុយក្រែនបាន ខណៈហេតុផលនៅពីក្រោយគំនិតនេះគឺថា ការចូលរួមរបស់ចិនអាចធ្វើឲ្យបេសកកម្ម កាន់តែអាចទទួលយកបានសម្រាប់រុស្ស៊ី ដោយសារទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងប៉េកាំងជាមួយមូស្គូ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានទាត់ចោលព័ត៌មាននេះ ដោយសង្កត់ធ្ងន់ថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា ជាជាងការអន្តរាគមន៍ផ្នែកយោធា។

ប្រទេសចិនបានខិតខំខ្លាំងណាស់ សម្រាប់កិច្ចចរចាផ្នែកការទូតដើម្បីបញ្ចប់ជម្លោះ ជាជាងការអន្តរាគមន៍ផ្នែកយោធាដោយកម្លាំងខាងក្រៅ។ ខ្លួនសូមរក្សាជំហរអព្យាក្រឹត ដោយអំពាវនាវឲ្យមានបទឈប់បាញ់និងការចរចាសន្តិភាព ហើយប្រឆាំងនឹងទណ្ឌកម្មលើរុស្ស៊ី។
សូមជម្រាបជាថ្មី គំនិតនៃការបង្កើតក្រុមប្រទេសដែលត្រៀមខ្លួនគាំទ្រផ្នែកយោធាដល់ទីក្រុងកៀវ ត្រូវបានស្នើឡើងជាលើកដំបូងដោយនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយនៅទីក្រុងឡុងដ៍កាលពីដើមខែនេះ។

ផែនការនេះរួមបញ្ចូលទាំងការដាក់ពង្រាយកងទ័ពនិងយន្តហោះផងដែរ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីបារាំង Emmanuel Macron ប៉ុន្តែនិយាយថា កងកម្លាំងលោកខាងលិចនឹងមិនត្រូវបានដាក់ពង្រាយទៅអ៊ុយក្រែនទេ រហូតដល់ស្ថានភាពនៅលើដីគោកមានសុវត្ថិភាពសម្រាប់ពួកគេ។
លោក Macron និង Starmer ត្រូវបានគេរំពឹងថានឹងធ្វើកិច្ចប្រជុំដោយឡែកពីគ្នានៅទីក្រុងឡុងដ៍និងប៉ារីសក្នុងសប្តាហ៍នេះ ដោយផ្តោតលើការរៀបចំយោធាសម្រាប់អ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន៖ អាមេរិកកុំចេះលូកដៃ ក្នុងកិច្ចសហប្រតិបត្តិការចិន-ថៃ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ