Connect with us

ព័ត៌មានអន្ដរជាតិ

ទុក្ខលើទុក្ខ! អគ្គីភ័យបំផ្លាញជំរំរ៉ូហ៊ីងយ៉ា​នៅបង់ក្លាដេសសម្លាប់មនុស្ស១៥នាក់ បាត់ខ្លួន​៤០០​នាក់

បានផុស

នៅ

មនុស្ស​១៥​នាក់​បាន​ស្លាប់ និង​៤០០​នាក់​បាន​កំពុង​បាត់​ខ្លួន បន្ទាប់​ពី​អគ្គីភ័យ​ដ៏​​ធំ​សន្ធោ​សន្ធៅ​មួយ​បាន​បំផ្លាញ​​​ផ្ទះ​តង់​​​​​របស់ជន​ជាតិ​រ៉ូហ៊ីងយ៉ា​រាប់​​ពាន់​​​នៅ​​​ជំរំ​ភៀស​ខ្លួនធំ​​បំផុត​ក្នុង​ពិភព​លោក​នៅ​ប្រទេស​បង់ក្លាដេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​អង្គការ​សហ​ប្រជា​ជាតិ​​បាន​និយាយ​នៅ​​ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា ជន​ជាតិ​ម៉ូស្លីម​រ៉ូ់ហ៊ីងយ៉ា​ភាគ​តិច​ជិត​១​លាន​នាក់​​​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ដែល​ភាគ​ច្រើន​បាន​​ភៀស​ខ្លួន​ក្នុង​ការ​បង្ក្រាប​ដោយ​យោធានៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ​២០១៧​​​ដែល​តាម​អង្គការ​សហ​ប្រជា​ជាតិ​បាន​សន្និដ្ឋាន​ថា ការ​សម្លាប់​​ដោយ​ចេតនាប្រល័យ​ពូជសាសន៍ រស់​​នៅ​ក្នុង​ស្ថានភាព​មិន​សមរម្យ​នៅ​តាម​បណ្តាញ​នៃ​ជំរំ​​ភាគ​ខាង​ជើង​​ស្រុក​ Cox’s Bazar។

យោង​តាម​ប៉ូលិស និង​ក្រុម​ជំនួយ​បាន​ឲ្យ​ដឹង​ថា អគ្គីភ័យ​បាន​ឆាប់ឆេះ​កាល​ពី​យប់​ថ្ងៃ​ចន្ទ និង​បាន​បណ្តាល​ឲ្យ​មនុស្ស​ហោច​ណាស់​៥​ពាន់នាក់​​គ្មាន​ផ្ទះ​សម្បែង​ ដោយ​សារភ្លើង​ឆ្លង​តាម​ជម្រក​ឫស្សី។

គ្រួសារ​​​ភ័យ​តក់​ស្លត់​រតចេញ​ដោយ​​គ្មាន​បាន​យក​អ្វី​ជាប់​ខ្លួន ហើយ​ឪពុក​ម្តាយ​យំ​សោក​សង្រែក​ដែល​បាន​បាត់​កូន។

វា​ជា​អគ្គីភ័យ​ថ្មី​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ និង​ជា​អគ្គីភ័យធំ​​បំផុត​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​។ ប្រទេស​បង់គ្លេស​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត។

ជន​ភៀស​ខ្លួន​ឈ្មោះ Aminul Haq បាន​និយាយ​ថា ៖«​មនុស្ស​រត់​ចេញ​ឲ្យ​តែ​បាន​ជីវិត​នៅ​រស់ ពី​ព្រោះភ្លើង​ឆេះ​រាល​ដាល​លឿន​ពេក។ មនុស្ស​ជា​ច្រើន​បាន​របួស ហើយ​ខ្ញុំ​បាន​ឃើញ​សាក​​​សព​៤​នាក់»។

លោក Johannes Van der Klaauw តំណាង​​ទី​ភ្នាក់​ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហ​ប្រជា​ជាតិនៅ​បង់ក្លាដេស បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ​អាច​បញ្ជាក់​​បាន​គឺ​មនុស្ស​១៥​​នាក់​បាន​ស្លាប់ ៥៦០​នាក់​របួស ៤០០​នាក់កំពុង​បាត់​ខ្លួន និង​ហោច​ណាស់​ជម្រក​​​១ម៉ឺន​ត្រូវ​បាន​បំផ្លាញ

លោក Van der Klaauw បាន​ប្រាប់​អ្នក​កាសែត​នៅ​ទី​ក្រុងហ្ស៊ឺណែវ​តាម​រយៈវីដេអូ​ខល​ថា ៖«អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​អគ្គីភ័យ​នេះ​គឺ​ជា​អ្វី​ម្យ៉ាង​ដែល​យើង​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​សោះ​នៅ​ក្នុង​ជំរំ។ វា​ធំ​ធេងពេក។ វា​ជា​ការ​បំផ្លិច​បំផ្លាញ»។

មន្ត្រី​បាន​និយាយ​ថា អគ្គីភ័យ​ទំនង​ជា​បាន​កើត​ចេញ​ពី​​ជំរំ​​មួយ​ក្នុង​ចំណោម​​ជំរំ​៣៤ ដែល​លាត​សន្ធឹង​នៅ​លើ​ដី​ប្រហែល​ជា​៣២០០​ហិចតា មុន​ពេលរាល​ដាល​យ៉ាង​លឿន​ទៅ​ទី​កន្លែង​ផ្សេង​ៗ​ទៀត​ដែល​​មិន​អាច​គ្រប់​គ្រង​បាន។

គំនរ​ផ្សែង​ក្រាស់​ៗ​បាន​គួច​​ទៅ​លើ​អាកាស​​ចេញ​ពី​អណ្តាត​ភ្លើង​សន្ធោ​សន្ធៅ​នៅ​ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​គេបង្ហោះ​​លើ​បណ្តាញ​សង្គម ខណៈ​អ្នក​ពន្លត់​អគ្គីភ័យ​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និងយក​ទៅ​កាន់​កន្លែង​សុវត្ថិភាព។​

រហូត​ដល់​យប់​កណ្តាល​អាធ្រាត្រ​ថ្ងៃ​ចន្ទ ឈាន​ចូល​ថ្ងៃ​អង្គារ​ ទើប​អគ្គីភ័យ​ត្រូវ​បាន​គ្រប់​គ្រង និង​ពន្លត់​ទាំង​ស្រុង​បាន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៣១ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម