ព័ត៌មានអន្ដរជាតិ
កុមារីអាយុត្រឹម៧ឆ្នាំ ត្រូវយោធាបាញ់សម្លាប់ពេលកំពុងអង្គុយលើភ្លៅឪពុកក្នុងផ្ទះ ក្លាយជាជនរងគ្រោះក្មេងបំផុតនៅមីយ៉ាន់ម៉ា
កុមារីអាយុ៧ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ដោយកងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឲ្យកុមារីរូបនេះ ក្លាយជាជនរងគ្រោះក្មេងជាងគេបំផុត នៅក្នុងការបង្ក្រាបបន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែមុន។
សមាជិកគ្រួសារបាននិយាយថា ក្មេងស្រីនេះត្រូវបានសម្លាប់នៅឯផ្ទះរបស់នាងក្នុងទីក្រុង Mandalay។

យោធាកាលពីថ្ងៃអង្គារបានសម្តែងការសោកសៅចំពោះមរណភាពរបស់ក្រុមអ្នកតវ៉ា ប៉ុន្តែបានស្តីបន្ទោសពួកគេចំពោះការបង្កឲ្យមាន ភាពអនាធិបតេយ្យក្នុងប្រទេសនេះ។
បុគ្គលិកនៃសេវាកម្មបុណ្យសពក្នុងទីក្រុង Mandalay បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា កុមារីអាយុ៧ឆ្នាំ បានស្លាប់ដោយសារគ្រាប់កាំភ្លើងនៅសង្កាត់ Chan Mya Thazi។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ាបានរាយការណ៍ថា ទាហានបានបាញ់ទៅលើឪពុករបស់នាងប៉ុន្តែ ត្រូវចំក្មេងស្រីខណៈពេលនាងកំពុងអង្គុយលើភ្លៅរបស់ឪពុកនៅខាងក្នុងផ្ទះរបស់ពួកគេ។
កុមារីត្រូវបានគេស្គាល់ឈ្មោះថា Khin Myo Chit។ ក្រុមជួយសង្គ្រោះ បានប្រញាប់ប្រញាល់នាំនាងទៅកាន់មន្ទីរពេទ្យប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតនាងបានទេ។

សមាជិកគ្រួសារនិយាយថា បងប្រុសអាយុ១៩ឆ្នាំរបស់នាង ក៏ត្រូវបានចាប់ខ្លួនផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ យោធាមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នោះទេ។
គួរបញ្ជាក់ជាថ្មីថា ប្រទេសមីយ៉ាន់ម៉ាត្រូវញាំញីដោយការតវ៉ា ចាប់តាំងពីយោធាឡើងកាន់កាប់អំណាចកាលពីថ្ងៃទី១ខែកុម្ភៈ។

ក្រុមសិទិ្ធកុមារនិយាយថា កុមារជាង២០នាក់ស្ថិតក្នុងចំណោមមនុស្សរាប់សិបនាក់ ដែលត្រូវបានសម្លាប់។
សរុបទៅ យោធានិយាយថា មនុស្សចំនួន១៦៤នាក់ ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប៉ុន្តែក្រុមសកម្មជន ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានដាក់ចំនួនអ្នកស្លាប់រហូតដល់ទៅ ២៦១នាក់ឯណោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


