ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល បន្តបំបែកកំណត់ត្រាអ្នកស្លាប់ដោយសារកូវីដ មួយថ្ងៃជាង៣ពាន់នាក់
ប្រទេសប្រេស៊ីល បានកត់ត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ៣,២៥១នាក់បន្ថែមទៀតកាលពីថ្ងៃអង្គារ ដែលនេះជាកំណត់ត្រាថ្មីស្របពេលដែលប្រទេសនេះនៅតែបន្តដោះស្រាយជាមួយនឹងការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង។

យោងតាមការបូកសរុបរបស់សកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ប្រទេសប្រេស៊ីលបានរាយការណ៍ថា គិតត្រឹមពេលនេះ មានការឆ្លងជាង១២លានករណី និងមានមនុស្សស្លាប់ជាង២៩៥,០០០នាក់។
លោក Jair Bolsonaro កំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើង ចំពោះវិបត្តិដែលកំពុងកើតមាន ប៉ុន្តែប្រធានាធិបតីប្រេស៊ីលស្តាំនិយមរូបនេះ នៅតែរក្សាជំហរប្រឆាំងនឹងវិធានការរឹតត្បិត ដោយប្រាប់ប្រជាជនប្រេស៊ីលថា វិធានការបែបនេះធ្វើឲ្យភាពក្រីក្រ កាន់តែអាក្រក់។

ទោះបីជាអត្រាឆ្លងហក់ឡើងខ្ពស់នាពេលថ្មីៗនេះក៏ដោយ ក៏ប្រជាជនប្រេស៊ីលមួយចំនួននៅតែធ្វើការតវ៉ាប្រឆាំងនឹងវិធានការរឹតត្បិតនៅក្នុងតំបន់ ដែលមានគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។
ស្របពេលជាមួយគ្នានោះ គម្រោងចែកចាយវ៉ាក់សាំងរបស់ប្រទេសនេះ ក៏ត្រូវបានញាំញីដោយភាពអប្រសិទ្ធិភាពនិងកំហឹងជាសាធារណៈផងដែរ។

វិទ្យាស្ថាន Fiocruz ដែលកំពុងផលិតវ៉ាក់សាំង AstraZeneca បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងចែកចាយវ៉ាក់សាំងត្រឹមតែ១៨.៨លានដូសប៉ុណ្ណោះក្នុងខែមេសា ពោលគឺធ្លាក់ចុះពីការព្យាករណ៍ដំបូង ៣០លានដូស។
បើយោងតាមការស្ទង់មតិរបស់ Fiocruz បានបង្ហាញថា មានមនុស្សពេញវ័យប្រេស៊ីលត្រឹម ២,៦ភាគរយប៉ុណ្ណោះដែលបានទទួលការចាក់វ៉ាក់សាំងចំនួនពីរដូស ខណៈ៧,៦ភាគរយនៃប្រជាជនឬស្មើ ១២.១លាននាក់ បានទទួលវ៉ាក់សាំងមួយដូស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ នៅតែច្រើន! ប្រេស៊ីល បន្តរកឃើញអ្នកឆ្លងកូវីដជិត ៨ ពាន់ករណី និងស្លាប់ជាង ២ ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


