Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ខ្ពស់បំផុតបីថ្ងៃជាប់គ្នា ខណៈការតវ៉ាលទ្ធផលបោះឆ្នោតនៅតែកើតមាន

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់មិនទាន់រកឃើញនៅឡើយទេ ប៉ុន្តែជំងឺរាតត្បាតកូវីដ១៩កំពុងរីករាលដាលកាន់តែធំឡើងៗ ។

ទន្ទឹមនោះសាកលវិទ្យាល័យ John Hopkins បានរាយការណ៍នៅថ្ងៃសុក្រទី ៦ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិកបានបង្កើតកំណត់ត្រាសម្រាប់ករណីឆ្លងជំងឺកូវីដ ១៩ បីថ្ងៃជាប់គ្នាដែលមានចំនួនច្រើនជាង ១៣២,០០០ ករណី ។

សាកលវិទ្យាល័យដែលមានមូលដ្ឋាននៅទីក្រុង Baltimore បាននិយាយថា ចំណែកចំនួនអ្នកស្លាប់គិតត្រឹមម៉ោង ៨ និង ៣០ នាទីយប់ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន) គឺមាន ១,២៤៨ នាក់ ។

បន្ថែមពីនេះវាក៏ជាថ្ងៃទីបួនផងដែរសម្រាប់សហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ លើស ១ ពាន់នាក់ ខណៈដែលអ្នកស្លាប់ច្រើនបំផុតលើកចុងក្រោយស្ថិតក្នុងខែកញ្ញា ។

គិតត្រឹមល្ងាចថ្ងៃសុក្រ សហរដ្ឋអាមេរិកដែលជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុតនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១០,០៥៨,៥៨៦ នាក់ និងអ្នកស្លាប់ ២៤២,២៣០ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៦,៣៩១,២០៨ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Rappler

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម