ព័ត៌មានអន្ដរជាតិ
ប៉ូលិសការពារព្រំដែនថៃ៣រូបរងរបួសក្នុងការបំផ្ទុះគ្រាប់បែកនៅខេត្តភាគខាងត្បូងប្រទេស
ជនដៃដល់មិនស្គាល់អត្តសញ្ញាណ បានបំផ្ទុះគ្រាប់បែកសំដៅរថពាសដែករបស់អង្គភាពនគរបាលការពារព្រំដែននៅភាគខាងត្បូងថៃ បណ្តាលឱ្យមន្ត្រី៣នាក់រងរបួស និងបានបង្កជាក្តីបារម្ភចំពោះអំពើហិង្សាផ្ទុះឡើងវិញនៅភាគខាងត្បូងប្រទេសថៃ ដែលមានប្រវត្តិទាមទារបំបែករដ្ឋក្នុងសម័យកាលកាន់់កាប់អំណាចរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ។

សេចក្តីរាយការណ៍ របស់សារព័ត៌មាន The Reporters របស់ប្រទេសថៃ បានឲ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ខែមេសានេះ មានសេចក្តីរាយការណ៍ថា មានហេតុការណ៍បំផ្ទុះគ្រាប់បែកមួយកើតឡើងលើអង្គភាពនគរបាលការពារព្រំដែនគោកលេខ៤៤១២ នៅភាគខាងត្បូងថៃ ដែលបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់បណ្តាលឱ្យមន្ត្រីនគរបាលការពារព្រំដែន៣នាក់រងរបួស និងរថពាសដែកក្រឡាប់ផ្ងារជើងរងការខូចខាត។
សេចក្តីរាយការណ៍បឋម បានឱ្យដឹងថា ក្នុងខណៈពេលដែលមន្ត្រីនគរបាលការពារព្រំដែនដែលរងរបួសទាំង៣នាក់កំពុងធ្វើដំណើរវិលត្រឡប់មកពីត្រួតពិនិត្យសុខភាពវិញដោយជិះរថពាសដែក១គ្រឿងរបស់អង្គភាព ហើយពេលមកដល់កន្លែងកើតហេតុ ជនដៃដល់បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកដែលខ្លួនបានបង្កប់លើទ្រូងផ្លូវ ផ្ទុះបណ្តាលឱ្យរថពាសដែកខាងលើក្រឡាប់ផ្ងារជើងរងការខូចខាត និងបណ្តាលឱ្យមន្ត្រីនគរបាលការពារព្រំដែនទាំង៣នាក់ជាប់ក្នុងរថពាសដែកនោះរងរបួស។
ក្រោយកើតហេតុគេឃើញក្រុមជួយសង្គ្រោះបានចុះទៅដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ និងបានបញ្ជូនអ្នករងគ្រោះទាំង៣នាក់ទៅកាន់មន្ទីរពេទ្យខេត្តយ៉ាឡា (Yala)។
គួររំលឹកថា មួយរយៈចុងក្រោយនេះ ពោលគឺក្នុងសម័យរដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ស្ថានការណ៍អសន្តិសុខនៅព្រំដែនភាគខាងត្បូងថៃហាក់កម្រើកឡើងវិញ ដោយមានហេតុការណ៍បំផ្ទុះគ្រាប់បែកកើតឡើងជាញឹកញាប់ បើធៀបនឹងសម័យរដ្ឋាភិបាលរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា៕
ដោយ ភ្នាក់ងារ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


