ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ា ព្រមានបាញ់បំបែកក្បាលបាតុករ
ទូរទស្សន៍រដ្ឋបានផ្សាយថា យោធារបស់ប្រទេសមីយ៉ាន់ម៉ាបានព្រមានក្រុមអ្នកតវ៉ាថា ពួកគេអាចនឹងត្រូវបាញ់បំបែកក្បាល។

ការព្រមាននេះបានធ្វើឡើង ខណៈក្រុមសកម្មជនប្រឆាំងរដ្ឋប្រហារ បានអំពាវនាវឲ្យមានការបង្ហាញនូវការប្រឆាំងដ៏ធំមួយ នៅក្នុងទិវាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ នៅថ្ងៃសៅរ៍ទី២៦ខែមីនានេះ។
ដោយសំដៅចំៗទៅលើក្រុមបាតុករ ការចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ MRTV បាននិយាយថា “អ្នកគួរតែដឹងថា អ្នកអាចមានគ្រោះថ្នាក់ក្នុងការ ត្រូវគេបាញ់បំបែកក្បាល និងចំពីខាងក្រោយ”។

គួរបញ្ជាក់ថា មនុស្សយ៉ាងតិច៣២០នាក់ ត្រូវបានសម្លាប់នៅក្នុងភាពវឹកវររយៈពេលច្រើនសប្តាហ៍ ចាប់តាំងពីយោធាបានកាន់កាប់អំណាចកាលពីថ្ងៃទី១ខែកុម្ភៈមក។ នេះបើយោងតាមតួលេខកាលពីយប់ថ្ងៃព្រហស្បតិ៍របស់ ក្រុមសកម្មជនជំនួយសម្រាប់ក្រុមអ្នកទោសនយោបាយ (AAPP)។

ទិន្នន័យរបស់ក្រុមនេះបានបង្ហាញថា យ៉ាងហោចណាស់២៥ភាគរយនៃអ្នកដែលត្រូវបានសម្លាប់ គឺបានស្លាប់ដោយសារការបាញ់ចំក្បាល ដែលជាហេតុនាំឲ្យមានការសង្ស័យថា ពួកគេមានចេតនាតម្រង់ឲ្យចំគោលដៅដើម្បីសម្លាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ យោធា មីយ៉ាន់ម៉ា បាញ់ទាំងរថយន្តសង្គ្រោះបន្ទាន់ ទើបមានអ្នកស្លាប់កាន់តែច្រើនឡើងៗ
-
សន្តិសុខសង្គម១៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


