ព័ត៌មានអន្ដរជាតិ
តើអ្នកដឹងទេថា ប្រទេសអាស៊ីអាគ្នេយ៍ណាខ្លះមានដាំដុះទុរេន និងល្បីល្បាញជាងគេ?
នៅពេលនិយាយអំពីទុរេន ជារឿយៗត្រូវបានគេសរសើរថា វាជា«ស្តេចនៃផ្លែឈើ» ដោយសារតែទំហំធំ ក្លិនក្រហូប និងរសជាតិប្លែករបស់វាដែលមានដើមកំណើតនៅអាស៊ីអាគ្នេយ៍។ បច្ចុប្បន្នទុរេនក្លាយជាផ្លែឈើដ៏ពេញនៅអាស៊ីអាគ្មេយ៍និងមានតម្លៃទីផ្សារខ្ពស់ក្នុងប្រទេសនៅអាស៊ីជាពិសេសនាំចេញទៅប្រទេសចិន។

បើយោងតាមការចេញផ្សាយរបស់ VN Express ប្រទេសម៉ាឡេស៊ីគឺជាប្រទេសដែលមានភាពល្បីល្បាញជាងគេនិងជាយូរមកហើយ ចំពោះការដាំដុះពូជទុរេនដែលមានរសជាតិឆ្ងាញ់ និងពេញនិយមបំផុត ជាពិសេសគឺពូជទុរេន Musang King ដែលបានជាប់ចំណាត់ថ្នាក់ទី១៩ ក្នុងបញ្ជីផ្លែឈើដែលមានចំណាត់ថ្នាក់ល្អបំផុតចំនួន ២៦ នៅអាស៊ីអាគ្នេយ៍តាមរយៈបោះឆ្នោតដោយអ្នកអានទស្សនាវដ្តីអាហារអន្តរជាតិ TasteAtlas ។
មកដឹងថាតើប្រទេសណាខ្លួះដែលមានទុរេនរសជាតិឆ្ងាញ់និងមានទុរេនប្រភេទអ្វីខ្លះនៅអាស៊ីអាគ្នេយ៍
១. ប្រទេសម៉ាឡេស៊ី
ពូជទុរេន Musang King ដែលត្រូវបានគេហៅក្រៅនិងស្គាល់ថា Mao Shan Wang ឬ D197 គឺជាពូជទុរេនលំដាប់ថ្នាក់ខ្ពស់មានប្រភពមកពីប្រទេសម៉ាឡេស៊ី។ សាច់ផ្លែទុរេននេះមានពណ៌លឿងឆ្អិនឆ្អៅ ហើយក្លិនវាក្រអូបឈួលធ្វើឲ្យគេទាក់ទាញចិត្តអ្នកបរិភោគមែនទែន។ ទុរេន Musang King ត្រូវបានដាំដុះភាគច្រើននៅក្នុងរដ្ឋ Pahang របស់ប្រទេសម៉ាឡេស៊ី ជាមួយនឹងការប្រមូលផលច្រើនបំផុតចាប់ពីខែមិថុនាដល់ខែសីហា។ ដោយសារគុណភាពពិសេស និងការមានកំណត់ Musang King ត្រូវបានបញ្ជាទិញក្នុងតម្លៃពិសេស និងទទួលបានការសាទរជាអន្តរជាតិ ជាពិសេសនៅក្នុងទីផ្សារដូចជាប្រទេសចិន និងសិង្ហបុរី។

២.ប្រទេសថៃ
ប្រទេសថៃជាប្រទេសផលិតទុរេនដ៏លេចធ្លោមួយទៀត ដោយពូជទុរេន Monthongមានលក្ខណៈពាណិជ្ជកម្មខ្លាំងជាងគេ។ ទុរេន Monthong មាន ទំហំធំ សាច់ពណ៌លឿងស្លេក និងរសជាតិផ្អែមស្រាល។ ពួកវាមានក្លិនឈ្ងុយតិចជាងបើធៀបនឹង Musang King ។ ផ្លែទុរេនប្រភេទនេះត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅក្នុងខេត្ត Chantaburi របស់ប្រទេសថៃ និងជាខេត្តដែលតែងរៀបចំពិធីបុណ្យទុរេនពិភពលោកប្រចាំឆ្នាំ។

៣. ប្រទេសឥណ្ឌូណេស៊ី
ប្រទេសឥណ្ឌូណេស៊ីគឺជាជម្រកនៃពូជទុរេនក្នុងស្រុករាប់រយប្រភេទ ជាពិសេសនៅក្នុងតំបន់ដូចជា Sumatra, Kalimantan និង Sulawesi ។ ខណៈពេលដែលឥណ្ឌូណេស៊ីមិនមានពូជលេចធ្លោជាអន្តរជាតិដូចជា Musang King របស់ម៉ាឡេស៊ី ឬ Monthong របស់ថៃ ឥណ្ឌូនេស៊ីត្រូវបានកោតសរសើរចំពោះ ទុរេនព្រៃដែលមានរសជាតិពិសេសប្លែក និងពូជទុរេនដ៏កម្រដូចជា ទុរេន Merah (សាច់ក្រហម) ពីខេត្តជ្វាខាងកើត។

៤.ប្រទេសហ្វីលីពីន
ប្រទេសហ្វីលីពីន ជាពិសេសតំបន់ជុំវិញទីក្រុង Davao នៅលើកោះ Mindanao មានកេរ្តិ៍ឈ្មោះកាន់តែខ្លាំងឡើងចំពោះផ្លែទុរេនគុណភាពខ្ពស់។ ពូជទុរេនក្នុងស្រុកពេញនិយមរួមមានPuyat, Arancillo និងDuyaya។ ទោះបីទុរេនហ្វីលីពីនមិនទាន់ល្បីជាអន្តរជាតិដូចពូជម៉ាឡេស៊ី ឬថៃ ប៉ុន្តែត្រូវបានកោតសរសើរកាន់តែខ្លាំងឡើងចំពោះរសជាតិផ្អែម និងតម្លៃសមរម្យសម្រាប់អ្នកក្នុងស្រុក។

៥.ប្រទេសវៀតណាម
ប្រទេសវៀតណាមបានលេចមុខយ៉ាងឆាប់រហ័សក្នុងនាមជាប្រទេសផលិតទុរេនដ៏សំខាន់ ជាពិសេសនៅតំបន់ភាគខាងត្បូង តំបន់ខ្ពង់រាបកណ្តាល Dak Lak និង Tien Giang ស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ។ ទុរេនដែលពេញនិយមមានដូចជាRi6 និង Monthong ដែលជាពូជនាំចូលពីថៃ។ ទុរេនវៀតណាម ជាពិសេស Ri6 កំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសចិន និងទូទាំងអាស៊ីអាគ្នេយ៍ ដោយសាររសជាតិផ្អែម គុណភាពខ្ពស់ និងបរិមាណនាំចេញកើនឡើង។

៦.ប្រទេសកម្ពុជា
ប្រទេសកម្ពុជាមានប្រវត្តិដាំដុះទុរេនជាយូរមកហើយ ជាពិសេសខេត្តមួយចំនួនដូចជា កំពត កំពង់ចាម និងរតនគិរី។ ទោះបីទុរេនកម្ពុជាមិនសូវមានភាពលេចធ្លោនៅលើទីផ្សារពិភពលោក ប៉ុន្តែត្រូវបានគេស្គាល់ថាមានក្លិនក្រអូប ផ្អែម និងទន់ហើយភាគច្រើនជាពូជក្នុងស្រុក ទោះបីជាពូជថៃ និងវៀតណាមខ្លះក៏មានដាំដុះដែរក៏ដោយ។ បច្ចុប្បន្នទុរេនកម្ពុជាក៏ នាំទៅកាន់ប្រទេសចិនផងដែរតាមរយៈប្រទេសថៃនិងវៀតណាម។ ថ្វីត្បិតតែគុណភាពទុរេនមានភាពខុសប្លែកគ្នាក៏ដោយ ប៉ុន្តែធុរេនកម្ពុជាមានតម្លៃក្នុងតំបន់ និងមានសក្តានុពលដោយសារតំបន់ដីដាំដុះលូតលាស់មានជីជាតិ និងការកើនឡើងនៃការវិនិយោគលើវិស័យកសិកម្មផ្លែឈើ។

ក្រៅពីប្រទេសខាងលើប្រទេសនៅអាស៊ីផ្សេងទៀតដូចជាប្រទេសឡាវនិងស្រីលង្កាក៏មានទុរេនដែលមានរសជាតិឆ្ងាញ់និងល្បីល្បាញក្នុងស្រុកផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ