ព័ត៌មានអន្ដរជាតិ
មានហេតុការណ៍បង្កស្ថានការណ៍អសន្តិសុខជាច្រើនកន្លែងនៅតំបន់ភាគខាងត្បូងថៃ
មានសេចក្តីរាយការណ៍ថា មានហេតុការណ៍បង្កស្ថានការណ៍អសន្តិសុខជាច្រើនកន្លែងនៅតំបន់ភាគខាងត្បូងថៃ ដោយជនល្មើសបានដុតបំផ្លាញកាំមេរ៉ាសុវត្ថិភាព (CCTV) ១គ្រឿងរបស់អាជ្ញាធរក្នុងមូលដ្ឋាន និងព្យាយាមដុតកាំមេរ៉ាសុវត្ថិភាព(4G) ២គ្រឿងទៀតដែលអាជ្ញាធរទើបនឹងដំឡើងថ្មីៗនៅចំណុចផ្លូវចូលសាលារៀនមួយកន្លែងស្ថិតក្នុងមូលដ្ឋានភូមិលេខ១ ឃុំកាបាំង(Kabang) ទីរួមស្រុកកាបាំង (Kabang) ខេត្តយ៉ាឡា (Yala)។

ជាមួយស្ថានការណ៍អសន្តិសុខកើនឡើងនេះ កងកម្លាំងសន្តិសុខក្នុងតំបន់បានត្រួតពិនិត្យ កន្លែងកើតហេតុដើម្បីប្រមូលភស្តុតាង និងនៅទីតាំងមួយផ្សេងទៀត ក៏មានករណីជនមិនស្គាល់អត្តសញ្ញាណបានបង្កស្ថានការណ៍អន្តិសុខផងដែរ ស្ថិតក្នុងទីរួមស្រុកថាន់តូ (Thanto) ខេត្តយ៉ាឡា (Yala) ដោយអាជ្ញាធរមូលដ្ឋានបានសហការជាមួយកងកម្លាំងសន្តិសុខក្នុងតំបន់ដើម្បីចុះត្រួតពិនិត្យកន្លែងកើតហេតុនិងប្រមូលភស្តុតាង។
ចំណែកនៅក្នុងមូលដ្ឋានទីរួមស្រុកយ៉ាឡា ខេត្តយ៉ាឡា ក៏មានសេចក្តីរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណបានបង្កស្ថានការណ៍អន្តិសុខផងដែរ ដោយជនល្មើសបានចងផ្ទាំងបដាមួយចំនួននិងដាក់វត្ថុសង្ស័យនៅតាមដងផ្លូវលំ ស្ថិតក្នុងមូលដ្ឋានទីរួមស្រុកយ៉ាឡា ខេត្តយ៉ាឡា។ ខណៈនេះតំបន់នោះត្រូវបានអាជ្ញាធរបិទមិនឱ្យប្រជាជនឆ្លងកាត់នោះទេ ដោយសារកងកម្លាំងសន្តិសុខនិងភាគីពាក់ព័ន្ធកំពុងត្រួតពិនិត្យនិងប្រមូលភស្តុតាង។
សារព័ត៌មានថៃ naewna បានរាយការណ៍ថា ហេតុការណ៍បង្កស្ថានការណ៍សន្តិសុខនៅភាគខាងត្បូងថៃនេះត្រូវបានគេសន្និដ្ឋានថាជាស្នាដៃរបស់ក្រុមឧទ្ទាមបះបោរផ្តាច់ខ្លួននៅភាគខាងត្បូង ដែលតែងតែបង្កស្ថានការណ៍សន្តិសុខជាបន្តបន្ទាប់កន្លងមក ហើយបានស្ងប់ស្ងាត់ទៅវិញក្នុងអំឡុងពេលរដ្ឋាភិបាលរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ប៉ុន្តែទើបត្រូវបានកម្រើកឡើងវិញក្នុងអំឡុងពេលរដ្ឋាភិបាលបច្ចុប្បន្នរបស់ស្រី ផែថងថាន ស៊ីណាវ៉ាត្រ៕
ដោយ ភ្នាក់ងារ

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


