ព័ត៌មានអន្ដរជាតិ
ជប៉ុន ជួបគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយទៀត
យោងតាមការស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័រត្រូវបានកើតឡើងនៅកោះ Ryukyu ភាគខាងត្បូងរបស់ប្រទេសជប៉ុន ។

ការរញ្ជួយនេះបានកើតឡើងនៅម៉ោង ១០ និង ០២ នាទីយប់ថ្ងៃសុក្រចម្ងាយ ១៤៧ គីឡូម៉ែត្រភាគខាងជើងទីក្រុង Hirara ក្នុងខេត្ត Okinawa ។ ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅជម្រៅ ១៥៣ គីឡូម៉ែត្រ ។
ទន្ទឹមនោះមិនមានរបាយការណ៍អំពីការស្លាប់ និងការខូចខាតណាមួយដែលបណ្តាលមកពីការរញ្ជួយដីនេះនោះទេ ខណៈក៏មិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិផងដែរ ។

ប្រទេសជប៉ុនមានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានសកម្មភាពរញ្ជួយដីដែលត្រូវបានគេស្គាល់ថាជា Ring of Fire និងជួបការរញ្ជួយដីយ៉ាងខ្លាំងក្លា ។ ជួបការរញ្ជួយដីកម្រិត ៩.០ រ៉ិចទ័រនៅខែមីនា ឆ្នាំ ២០១១ ហើយបន្ទាប់មករលកយក្សស៊ូណាមិបានសម្លាប់មនុស្សជាង ១៥,០០០ នាក់ និងបង្កគ្រោះមហន្តរាយរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ជាដើម ។
ស្របពេលជាមួយគ្នានេះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនប្រទេសជប៉ុនបានជួបការរញ្ជួយដីដ៏ខ្លាំងមួយដែលធ្វើឲ្យរង្គើអគារជាច្រើននៅក្នុងរាជធានីតូក្យូ និងបណ្តាលឲ្យមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនៅឆ្នេរសមុទ្រភាគឦសានប្រទេស ហើយត្រូវបាន USGS ដាក់កម្លាំងនៃការរញ្ជួយនេះថាមានកម្រិត ៧.០ រ៉ិចទ័រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ជប៉ុន ជួបការរញ្ជួយដីខ្លាំងក្លា និងប្រកាសអាសន្នពីរលកយក្សស៊ូណាមិ
ចុចអាន ៖ មិនធម្មតា! មួយសប្ដាហ៍ ជប៉ុនរកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មីជាង ១២០ ករណី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


