ព័ត៌មានអន្ដរជាតិ
ព្រឹកមិញសម្លាប់១៦នាក់ចំពេល«ទិវាអបអរកងកម្លាំងប្រដាប់អាវុធ» ខណៈមេយោធាមីយ៉ាន់ម៉ាប្រកាសការពារប្រជាធិបតេយ្យ
កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់អ្នកតវ៉ាយ៉ាងហោចណាស់១៦នាក់នៅព្រឹកថ្ងៃសៅរ៍នេះ ខណៈមេដឹកនាំមេដឹកនាំយោធារបស់ខ្លួនទើបប្រកាសថា នឹងការពារប្រជាពលរដ្ឋ និងគាំទ្រលទ្ធិប្រជាធិបតេយ្យ។

លោក Sasa អ្នកនាំពាក្យ CRPH បាននិយាយថា ៖«ថ្ងៃនេះជាថ្ងៃដ៏អាម៉ាស់សម្រាប់កម្លាំងប្រដាល់អាវុធ»។
លោកបាននិយាយដោយផ្តល់តួលេខប៉ាន់ស្មានចាប់តាំងពីការតវ៉ាផ្ទុះឡើងប៉ុន្មានសប្តាហ៍កន្លងទៅនេះ ថា ឧត្តមសេនីយ៍យោធាបានកំពុងអបអរសាទរទិវាកងកម្លាំងប្រដាល់អាវុធ បន្ទាប់ពីពួកគេទើបតែសម្លាប់ជនស៊ីវិលថែមទៀតដែលតួលេខអ្នកស្លាប់ជាង៣០០នាក់ហើយ»។

តាមការផ្សាយរបស់ Myanmar Now យ៉ាងហោចណាស់ មនុស្ស៤នាក់ត្រូវបានសម្លាប់នៅពេលកម្លាំងសន្តិសុខបើកការបាញ់ទៅលើហ្វូងអ្នកតវ៉ានៅខាងក្រៅប៉ុស្តិ៍ប៉ូលិសមួយនៅតំបន់ Dala ជាយក្រុងយ៉ាំងហ្គោលនៅព្រឹកថ្ងៃសៅរ៍នេះ។ យ៉ាងហោចណាស់មនុស្ស១០នាក់បានរបួស។

មនុស្ស៣នាក់មានទាំងក្មេងប្រុសម្នាក់ជាសមាជិកក្រុមបាល់ទាត់អាយុក្រុម២១ឆ្នាំក្នុងស្រុកមួយត្រូវបានបាញ់សម្លាប់ក្នុងការតវ៉ាមួយនៅខណ្ឌ Insein។ មនុស្ស៤នាក់ទៀតត្រូវបានសម្លាប់នៅតំបន់ Lashio នៅភាគខាងកើត និង៤នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅតំបន់ Bago ជិតទីក្រុងយ៉ាំងហ្គោន។ ម្នាក់ទៀតត្រូវបានសម្លាប់ខាងជើងតំបន់ Hopin។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរចាប់តាំងពីឧត្តមសេនីយ៍បានបណ្តេញ និងឃុំខ្លួនមេដឹកនាំស៊ីវិលលោកស៊ី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈ ដែលបណ្តាលឲ្យមានការតវ៉ាទូទាំងប្រទេសជារៀងរាល់ថ្ងៃដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យមកវិញ។

នៅពេលកងទព័បានកាន់ទង់ជាតិដើរព្យុះហយាត្រាជាមួយនឹងរថយន្តយោធាដើម្បីអបអរសាទរទិវាកងកម្លាំងប្រដាប់អាវុធ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ជាថ្មីបានការពាររដ្ឋប្រហារ និងសន្យារនឹងផ្តល់អំណាច បន្ទាប់ពីរៀបចំការបោះឆ្នោតថ្មី។
ឧត្តមសេនីយ៍បានប្តេជ្ញាគាំទ្រលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែស្របពេលជាមួយគ្នានេះ លោកក៏បានគំរាមទៅលើចលនាប្រឆាំងនឹងរដ្ឋប្រហារដែលបានដណ្តើមកាន់កាប់ប្រទេសកាលពីដើមខែកុម្ភៈ។ លោកព្រមានប្រឆាំងនឹងភេរវកម្មដែលអាចបង្កមហន្តរាយដល់ស្ថិរភាព និងសន្តិសុខរបស់រដ្ឋគឺមិនអាចទទួលយកបាន។

គិតទាំងអ្នកស្លាប់ព្រឹកថ្ងៃសៅរ៍នេះ តួលេខាអ្នកស្លាប់កើនដល់ជាង៣៤០នាក់ហើយ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១កុម្ភៈមក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


