ព័ត៌មានអន្ដរជាតិ
ត្រាំ៖ បើមិនទទួលអំណោយយន្តហោះប្រណីតតម្លៃ ៤០០លានពីកាតា មានតែមនុស្សឆ្កួត!
ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រជាធិបតេយ្យចំពោះលោក ដូណាល់ ត្រាំ ដែលទទួលអំណោយជាយន្តហោះប្រណីតតម្លៃ ៤០០លានដុល្លារពីសែរាជវង្សកាតានោះ ស្រាប់តែប្រធានាធិបតីអាមេរិករូបនេះនិយាយក្តែងៗថា បើមិនព្រមទទួលយកអំណោយដ៏សប្បុរសនេះ មានតែមនុស្សឆ្កួត!

កាលពីថ្ងៃអាទិត្យទី១១ខែឧសភាឆ្នាំ២០២៥ មានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីន កំពុងរៀបចំទទួលយកយន្តហោះ Boeing 747-8 ដ៏ប្រណីតមួយគ្រឿងដែលគេឲ្យឈ្មោះថា «រាជវាំងលើអាកាស (Flying Palace)» ពីសែរាជវង្សកាតា ក្នុងបំណងយកទៅបម្រើការបណ្តោះអាសន្នជាយន្តហោះដឹកប្រធានាធិបតី Air Force One។
រឿងនេះបានបញ្ឆេះឲ្យមានការរិះគន់ជាច្រើន ជាពិសេសពីសំណាក់សមាជិកសភាគណបក្សប្រជាធិបតេយ្យ រួមទាំងមេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភា លោក Chuck Schumer និងអ្នកតំណាង Adam Schiff ផងដែរ ដែលអំពាវនាវឲ្យមានការស៊ើបអង្កេតលើការបំពានដែលអាចកើតមានចំពោះរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មន្ត្រីអាមេរិកពីការទទួលយកអំណោយពីរដ្ឋាភិបាលបរទេសដោយគ្មានការយល់ព្រមពីសភា។
ទោះបីជាយ៉ាងណាក៏ដោយ ឆ្លើយតបសំណួរអ្នកកាសែតនៅសេតវិមានជុំវិញបញ្ហានេះកាលពីថ្ងៃទី១២ខែឧសភា លោក ត្រាំ និយាយយ៉ាងច្បាស់ថា «មានតែមនុស្សឆ្កួតទេដែលមិនព្រមទទួលយកអំណោយនេះ។ វាជាកាយវិការនៃសុច្ឆន្ទៈ ខ្ញុំមិនបដិសេធការផ្តល់ជូនបែបនេះទេ។ បើឆ្លើយថាទេ នោះខ្ញុំជាមនុស្សល្ងង់បាត់ហើយ តែយើងក៏មិនចង់ទទួលយកយន្តហោះថ្លៃៗបែបនេះដោយទទេៗដែរ»។

យោងតាមលោកត្រាំ, យន្តហោះនេះនឹងត្រូវបរិច្ចាគទៅបណ្ណាល័យប្រធានាធិបតីរបស់គាត់នាពេលអនាគត សម្រាប់ដាក់តាំងបង្ហាញក្រោយចាកចេញពីសេតវិមាន ដែលស្រដៀងទៅនឹងបណ្ណាល័យរបស់អតីតប្រធានាធិបតី Ronald Reagan ដែលរក្សាទុកយន្តហោះ Air Force One ស៊េរីចាស់ដែរ។
សូមជម្រាបជាថ្មី លោកត្រាំ ខកចិត្តយ៉ាងខ្លាំងចំពោះការពន្យារពេលក្នុងការផ្តល់យន្តហោះ 747-8 ចំនួនពីរគ្រឿង ដើម្បីបម្រើការជាយន្តហោះ Air Force One ថ្មី។
ក្នុងអំឡុងអាណត្តិដំបូងរបស់ខ្លួន លោក ត្រាំ បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Boeing ដើម្បីចែកចាយយន្តហោះនៅឆ្នាំ២០២៤។ យ៉ាងណាមិញ មន្ត្រីកងទ័ពអាកាសអាមេរិក បានប្រាប់សភាកាលពីសប្តាហ៍មុនថា ក្រុមហ៊ុន Boeing បានស្នើសុំពន្យារពេលរហូតដល់ឆ្នាំ២០២៧ឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋបាលលោក ត្រាំ ត្រៀមទទួលយកយន្តហោះប្រណិតតម្លៃ ៤០០លានដុល្លារជាអំណោយពីកាតា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


