ព័ត៌មានអន្ដរជាតិ
វីដេអូ កងទ័ព មីយ៉ាន់ម៉ា បាញ់សម្លាប់បាតុករជាង១០០នាក់ម្សិលមិញ ចំថ្ងៃទិវាកងទ័ពជាតិ
សេចក្តីរាយការណ៍និងសាក្សីបាននិយាយថា កងកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្សចំនួន១១៤នាក់ រួមទាំងកុមារផងដែរ ជាអំពើដ៏សាហាវឃោរឃៅបំផុតប្រឆាំងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែមុនមក។

ការសម្លាប់ដែលកើតឡើងចំថ្ងៃទិវាកងទ័ពជាតិកាលពីថ្ងៃសៅរ៍ បានជំរុញឲ្យមានការថ្កោលទោសជាអន្តរជាតិ រួមទាំងសេចក្តីថ្លែងការណ៍រួមពីប្រមុខមន្រ្តីជាន់ខ្ពស់ការពារជាតិនៃប្រទេសចំនួន ១២។

សេចក្តីថ្លែងការណ៍បាននិយាយថា “យោធាគួរតែធ្វើតាមស្តង់ដារអន្តរជាតិ សម្រាប់ការប្រព្រឹត្តិនិងទទួលខុសត្រូវក្នុងការការពារ មិនបង្កអន្តរាយដល់ប្រជាជនដែលខ្លួនបម្រើ។ យើងសូមជំរុញឲ្យកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បញ្ឈប់អំពើហឹង្សានិងធ្វើការដើម្បីស្តារការគោរពនិងភាពជឿជាក់ជាមួយប្រជាជនមីយ៉ាន់ម៉ាឡើងវិញ”។

សេចក្តីថ្លែងការណ៍និយាយថា “ការសម្លាប់ជនស៊ីវិលដែលគ្មានអាវុធ រួមទាំងកុមារផងដែរគឺជាសកម្មភាពដែលមិនអាចប្រកែកបាន”។

ឯកអគ្គរាជទូតអង់គ្លេសលោក Dan Chugg បាននិយាយថា កងកម្លាំងសន្តិសុខបានធ្វើឲ្យអាម៉ាស់មុខ ហើយប្រេសិតអាមេរិកបានហៅអំពើហិង្សានេះថា គួរឲ្យរន្ធត់ចិត្តណាស់។

ស្របគ្នានេះ នាយឧត្តមសេនីយ៍ Min Aung Hlaing ដែលជាមេដឹកនាំរបបយោធាបានថ្លែងក្នុងពិធីដង្ហែរក្បួនរំលឹកទិវាកងកម្លាំងប្រដាប់អាវុធថា យោធានឹងការពារប្រជាជន និងតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ។

គួររំឭកថា ក្រុមបាតុករបានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍ក្នុងទីក្រុងយ៉ាំ Yangon, Mandalay និងទីក្រុងផ្សេងទៀត។ ពួកគេបានធ្វើបែបនេះស្ទើរតែរាល់ថ្ងៃចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ ដែលបានបណ្តេញមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ យោធាមីយ៉ាន់ម៉ា បូជាជីវិតប្រជាជន ដើម្បីបម្រើផលប្រយោជន៍មនុស្សតែពីរបីនាក់
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


