ព័ត៌មានអន្ដរជាតិ
ក្រសួងអប់រំថៃ បណ្តេញគ្រូបង្រៀនម្នាក់ចេញពីការងារ ព្រោះពាក់របាំងមុខ ថតវីដេអូអាក្រាតកាយក្នុងសាលារៀន
សារព័ត៌មានថៃ Bangkok Post ផ្សាយនៅថ្ងៃទី២២ខែឧសភានេះ បានឲ្យដឹងថា លោកគ្រូបង្រៀនម្នាក់នៅខេត្ត Uthai Thani ប្រទេសថៃ ត្រូវបានបណ្តេញចេញពីការងារ ដោយចោទប្រកាន់ពីបទថតរូបវីដេអូអាក្រាតកាយនិងពាក់របាំងមុខ Batman នៅក្នុងសាលារៀន។

លោក Siripong Angkhasakulkiat អ្នកនាំពាក្យក្រសួងក្រសួងអប់រំថៃ បាននិយាយកាលពីថ្ងៃពុធថា គ្រូបង្រៀននេះដំបូងត្រូវបានឃុំខ្លួន រួចបន្ទាប់មកត្រូវបានបណ្ដេញចេញពីការងារ បន្ទាប់ពីមានការសម្រេចដោយគណៈកម្មការមុខងារគ្រូបង្រៀន និងបុគ្គលិកអប់រំ។
គណៈកម្មការនេះ បានកំណត់ថា ទង្វើរបស់លោកគ្រូម្នាក់នេះធ្វើឲ្យសិស្សភ័យខ្លាចយ៉ាងខ្លាំង។ ជាលទ្ធផល ការិយាល័យគណៈកម្មការអប់រំមូលដ្ឋានបានផ្តល់ប្រាក់បៀវត្សរ៍បន្ថែមដល់គ្រូពីរនាក់ ដែលបានរាយការណ៍ពីអាកប្បកិរិយារបស់គាត់ដើម្បីការការពារសិស្សរបស់ពួកគេ។ ការសម្រេចនេះបានកើតឡើងបន្ទាប់ពីការស៊ើបអង្កេតដោយយុត្តិធម៌ជាងពីរខែមកហើយ។
គ្រូបង្រៀនដែលត្រូវបានគេរាយការណ៍ថាមានអាកប្បកិរិយាចម្លែកនេះបានបង្រៀនមុខវិជ្ជាគណិតវិទ្យា។ លោកបានបង្កើតមាតិការនិងធ្វើការបង្ហោះវីដេអូមិនសមរម្យនៅសាលារបស់ខ្លួនឯង។ វីដេអូឃ្លីបដែលគាត់បង្ហោះ បានបង្ហាញពីបុរសម្នាក់ ពាក់តែរបាំងមុខ ដោយមានច្រវាក់ជុំវិញក និងវត្ថុមួយព្យួរពីលើប្រដាប់ភេទ។ គាត់បានថតវីដេអូខ្លួនគាត់នៅតាមច្រករបៀងសាលា និងតាមចិញ្ចើមផ្លូវ ខណៈធ្វើពុតជានោមដូចសត្វឆ្កែ។ ទោះយ៉ាងណាមិនមានការបញ្ជាក់ថាតើ លោកគ្រូនេះថតវីដេអូបែបនេះដើម្បីល្បីឬក៏ដើម្បីអ្វីនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


