ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ព្រមានបាញ់មីស៊ីលបន្ថែម មុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN
កូរ៉េខាងជើងនិយាយថា រាល់ការប៉ុនប៉ងរំលោភសិទ្ធិការពារខ្លួនពីបរទេសនឹងជៀសមិនផុតពីវិធានការណ៍តបតវិញឡើយ ហើយអាចនឹងមានការបាញ់មីស៊ីលបន្ថែមផងដែរ ។
លោក Jo Chol Su អគ្គនាយកនៃនាយកដ្ឋានអង្គការអន្តរជាតិរបស់ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍ខាងលើតាមរយៈទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃចន្ទនេះ ។

ទន្ទឹមនោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) តាមសេចក្តីរាយការណ៍គ្រោងនឹងបើកកិច្ចប្រជុំបិទទ្វារមួយនៅថ្ងៃអង្គារ បន្ទាប់ពីមានការបាញ់មីស៊ីលផ្លោង Ballistic ពីរគ្រាប់ដោយកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។
លោក Jo បាននិយាយថា ប្រទេសជាច្រើនកំពុងបាញ់គ្រាប់មីស៊ីលគ្រប់ប្រភេទក្នុងគោលបំណងបង្កើនកម្លាំងយោធារបស់ពួកគេ ។ លោកបាននិយាយថា វាគ្មានន័យអ្វីទាល់តែសោះដែលមានតែវិធានការការពារខ្លួនដ៏ត្រឹមត្រូវរបស់កូរ៉េខាងជើងត្រូវបានគេចាត់ទុកជាការបរិហារ ឬជាការរំលោភបំពាន ។

លោក Jo បាននិយាយថា ប្រសិនបើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅតែបន្តប្រកាន់ខ្ជាប់នូវស្តង់ដាររបស់ខ្លួនបែបនេះនោះ វានឹងបង្កឲ្យមានភាពធ្ងន់ធ្ងរ មិនមានការលើកលែងទោស ហើយនឹងមានការប្រឈមមុខដាក់គ្នា និងគ្មានការសន្ទនានៅលើឧបទ្វីបកូរ៉េឡើយ ។
បន្ថែមពីនេះចិន និងរុស្ស៊ីដែលមានទំនាក់ទំនងមិត្តភាពជាមួយកូរ៉េខាងជើងនិយាយថា ក្រុមប្រឹក្សាសន្តិសុខគួរតែបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងពីទស្សនៈវែងឆ្ងាយ ខណៈជំហររបស់ពួកគេលើបញ្ហានេះគឺផ្ទុយស្រឡះពីជំហររបស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក គីម ជុងអ៊ុន កំពុងបាត់ខ្លួន?
ចុចអាន ៖ កូរ៉េខាងជើង ថា មីស៊ីលដែលបាញ់កាលពីម្សិលមិញជាការសាកល្បងប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


