ព័ត៌មានអន្ដរជាតិ
គណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព (IWPG) បើកស្តង់ពិព័រណ៍តាមអនឡាញរយៈពេល ២ សប្ដាហ៍
គណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព (IWPG) ដែលមានលោកស្រី Hyun Sook Yoon ជាប្រធាន និងជាអង្គការក្រៅរដ្ឋាភិបាលមួយដែលស្ថិតក្នុងស្ថានភាពជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (UN ECOSOC) បានថ្លែងថា ខ្លួនបានបើកស្តង់ពិព័រណ៍តាមអនឡាញរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី ១៥ ខែមីនាដល់ថ្ងៃទី ២៦ ខែមីនា ក្នុងអំឡុងសម័យប្រជុំលើកទី ៦៥ នៃគណៈកម្មការរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពស្ត្រី (CSW) ។

ដោយសារតែជំងឺកូវីដ ១៩ សម័យប្រជុំ CSW លើកទី ៦៥ ត្រូវបានរៀបចំឡើងដោយមានព្រឹត្តិការណ៍ជាច្រើនបានប្រារព្ធឡើងជុំវិញប្រធានបទអាទិភាពនៃ “ការចូលរួមពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃគោលនយោបាយរបស់ស្ត្រីក្នុងជីវិតសង្គមក៏ដូចជា ការលុបបំបាត់អំពើហិង្សាដើម្បីទទួលបានសមភាពយេនឌ័រ និងផ្តល់អំណាចដល់ស្ត្រី និងក្មេងស្រី” ។
តាមស្ថានភាពជាក់ស្ដែង ការជជែកគ្នាតាម Chat ត្រូវបានដំណើរការនៅក្នុងស្តង់ពិព័រណ៌ដើម្បីអនុញ្ញាតឲ្យមានការប្រាស្រ័យទាក់ទងជាមួយស្ត្រីទាំងអស់ចំនួន ៣.៨ ពាន់លាននាក់នៅជុំវិញពិភពលោក ។ ការពិភាក្សាលើគោលនយោបាយ និងទិសដៅសម្រាប់ “សន្តិភាពនាពេលអនាគត” អាចត្រូវបានធ្វើឡើង ខណៈមន្ត្រី IWPG បាននិយាយថា “យើងបានអញ្ជើញស្ត្រីចំនួន ៣.៨ ពាន់លាននាក់មកពីជុំវិញពិភពលោកដើម្បីចូលរួមពិព័រណ៍តាមអនឡាញនេះ” ។

តាមរយៈព្រឹត្តិការណ៍នេះ IWPG កំពុងពង្រីកគំនិតផ្តួចផ្តើម “ការផ្សព្វផ្សាយវប្បធម៌សន្តិភាព” ដែលផ្អែកលើមាត្រា ១០ និងមាត្រា ៣៨ នៃច្បាប់សន្តិភាពអន្តរជាតិ (DPCW) ហើយកំពុងបង្កើតភាពជាដៃគូប្រកបដោយភាពស្និទ្ធស្នាលជាមួយអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនដែលទាក់ទងនឹងគណៈកម្មការ UN ស្តីពីស្ថានភាពស្ត្រី (CSW) ។ មនុស្សសរុបចំនួន ១,០០០ នាក់បានចូលទស្សនាស្តង់របស់ IWPG ត្រឹមថ្ងៃទី ២០ ។
គណៈកម្មការ UN ស្តីពីស្ថានភាពស្ត្រី (CSW) ដែលជាគណៈកម្មាធិការមានមុខងារក្រោមក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) ដែលតំណាងមកពីប្រទេសផ្សេងៗ រួមជាមួយអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបានជួបគ្នាជារៀងរាល់ឆ្នាំដើម្បីចែករំលែកករណីជោគជ័យសម្រាប់ ការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរបស់ស្ត្រី និងដើម្បីអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ។

ព្រឹត្តិការណ៍ CSW រួមជាមួយអង្គការក្រៅរដ្ឋាភិបាល និងស្តង់ពិព័រណ៍នៅឆ្នាំនេះត្រូវបានធ្វើតាមអនឡាញ ខណៈបច្ចុប្បន្ននេះមានស្តង់តាំងពិព័រណ៍ចំនួន ១៨ មកពីក្រុមស្ត្រីផ្សេងៗគ្នារួមទាំង IWPG ផងដែរ ។
សម្រាប់ព័ត៌មានលម្អិតសូមចូលមើលគេហទំព័រ IWPG (https://iwpg.org/e_main/) និងតាមរយៈ link ផ្លូវការ (https://www.instagram.com/arine11_/) ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


