ព័ត៌មានអន្ដរជាតិ
ប្រេសិតអាមេរិក នឹងជួបរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅថ្ងៃទី១៥មិថុនាក្នុងប្រទេសអូម៉ង់
បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff គ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុង Muscat ប្រទេសអូម៉ង់ នាថ្ងៃអាទិត្យទី១៥ខែមិថុនា។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់ប្រភពពីមន្ត្រីអាមេរិក កិច្ចប្រជុំនេះនឹងផ្តោតលើការឆ្លើយតបនាពេលខាងមុខរបស់អ៊ីរ៉ង់ ចំពោះសំណើរបស់អាមេរិកសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។
មុនជំនួបនេះ ទីក្រុងតេហេរ៉ង់ ធ្លាប់បានលើកឡើងថា សំណើរបស់អាមេរិកគឺ«មិនអាចទទួលយកបានទេ» ហើយបានប្រាប់ថា ខ្លួនគ្រោងនឹងបង្ហាញសំណើតបតក្នុងពេលឆាប់ៗ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបង្ហាញការសង្ស័យអំពីឆន្ទៈរបស់អ៊ីរ៉ង់ក្នុងការបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម បានរំលឹកឡើងវិញថា ក្រុងវ៉ាស៊ីនតោននៅតែបើកចំហសម្រាប់កិច្ចចរចា តែទន្ទឹមនោះលោកនិងមន្ត្រីរបស់លោកនៅតែព្រមានម្ដងហើយម្ដងទៀតថា សកម្មភាពយោធាអាចកើតឡើងប្រសិនបើការចរចាការទូតបរាជ័យ។
កិច្ចប្រជុំដែលបានគ្រោងទុក ធ្វើឡើងចំពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំង ហើយអាមេរិកកំពុងចាត់វិធានការប្រុងប្រយ័ត្នថ្មីៗនេះ ដែលមានដូចជា ការជម្លៀសបុគ្គលិកចេញពីស្ថានទូតប្រទេសអ៊ីរ៉ាក់ នៅពេលដែលកិច្ចពិភាក្សានុយក្លេអ៊ែរឈានដល់ដំណាក់កាលសំខាន់។
លោក ត្រាំ និយាយថា «យើងកំពុងជម្លៀសពួកគេចេញពីកន្លែងដែលមានគ្រោះថ្នាក់ ហើយយើងរង់ចាំមើលថាតើនឹងមានអ្វីកើតឡើង»។ ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ក៏សំណូមពរឲ្យក្រុមគ្រួសាររបស់បុគ្គលិកយោធាអាមេរិក ត្រូវស្ម័គ្រចិត្តចាកចេញពីបណ្តាប្រទេសនៅទូទាំងតំបន់មជ្ឈិមបូព៌ា រួមទាំងគុយវ៉ែត និងបារ៉ែនផងដែរ។
យ៉ាងណា ការជម្លៀសនេះ ត្រូវគេដឹងថាកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ Aziz Nasirzadeh ប្រកាសថា ប្រទេសរបស់លោកនឹងសងសឹកអាមេរិកវិញ បើកិច្ចចរចាស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់រងបរាជ័យ ហើយលោក ត្រាំ បើកការវាយប្រហារយោធាប្រឆាំងសាធារណរដ្ឋឥស្លាម៕

ដោយ៖ ឈាង
ចុចអាន៖ អាមេរិក ជម្លៀសមន្ត្រីទូតចេញពីអ៊ីរ៉ាក់ ព្រោះស្ថានការណ៍មិនស្រួល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


