ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ អ៊ីស្រាអែល កំពុងបង្កហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ
ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានកើនឡើងដល់ចំណុចខ្ពស់បំផុត ខណៈសង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ កំពុងក្តៅគគុក ហើយពាក់ព័ន្ធរឿងនេះ រុស្ស៊ីបានចេញការព្រមានថា អ៊ីស្រាអែល កំពុងធ្វើឲ្យហានិភ័យបង្កគ្រោះមហន្តរាយនុយក្លេអ៊ែរហើយ។

ជាការពិត អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់ ដោយលោកប្រធានាធិបតី Isaac Herzog បញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោកគ្មានជម្រើសផ្សេងក្រៅពីវាយអ៊ីរ៉ង់ឡើយ ព្រោះអ៊ីរ៉ង់កំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបានគ្រាប់បែកនុយក្លេអ៊ែរហើយ។
ដោយសារតែការកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់នេះហើយ ទើបទីក្រុងមូស្គូ មានប្រតិកម្មដោយក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារទី១៧ខែមិថុនាឆ្នាំ២០២៥ថា ការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ កំពុងបង្កការគំរាមកំហែងដែលមិនអាចទទួលយកបានចំពោះសន្តិសុខអន្តរជាតិ និងបង្កហានិភ័យរុញពិភពលោកឲ្យធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមួយ។
អ៊ីស្រាអែល តែងចោទអ៊ីរ៉ង់ថាកំពុងសំងំផលិតគ្រាប់បែកបរមាណូ ហើយទីក្រុងតេហេរ៉ង់ ជិតទទួលបានជោគជ័យក្នុងការអភិវឌ្ឍអាវុធដ៏សាហាវនេះហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានអះអាងសាជាថ្មីថា សាធារណរដ្ឋឥស្លាមរបស់លោក គ្មានចេតនាក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរអ្វីនោះទេ ក្រៅតែពីគោលបំណងសម្រាប់បម្រើជាថាមពលស៊ីវិលប៉ុណ្ណោះ។
ក្នុងសុន្ទរកថាទៅកាន់សភាកាលពីថ្ងៃចន្ទ លោក Pezeshkian និយាយថា៖ «ពួកគេកំពុងអង្គុយហើយនិយាយថា អ៊ីរ៉ង់មិនគួរទទួលបានអាវុធនុយក្លេអ៊ែរទេ ខណៈដែលយើងគ្មានចេតនាចង់ទទួលបានអាវុធទាំងនេះទាល់តែសោះ។ យើងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពីថាមពលនុយក្លេអ៊ែរ និងការស្រាវជ្រាវដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមនេះ ហើយគ្មាននរណាម្នាក់មានអំណាចអាចដកហូតសិទ្ធិនេះចេញទេ»។
តាមរបាយការណ៍ថ្មីៗរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA), អ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតភាពសុទ្ធ ៦០% ដែលកៀកជិតដល់កម្រិត ៩០% ក្នុងការផលិតអាវុធនុយក្លេអ៊ែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ៖ «យើងដឹងពីទីតាំងលាក់ខ្លួនរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ តែយើងនឹងមិនកម្ចាត់គាត់ ឥឡូវនេះទេ»
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


