ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅប៉ាគីស្ថាន សម្លាប់មនុស្ស៤៥នាក់ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី២៩ខែមិថុនា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗនៅទូទាំងប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្ស ៤៥នាក់ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះចាប់តាំងពីចូលដល់រដូវខ្យល់មូសុង។

ចំនួនអ្នកស្លាប់ខ្ពស់បំផុតគឺនៅក្នុងខេត្ត Khyber Pakhtunkhwa ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន ដោយមានកុមារចំនួន១០នាក់ ក្នុងចំណោមមនុស្ស ២១នាក់បានស្លាប់។ ជនរងគ្រោះទាំងនោះភាគច្រើនបានស្លាប់នៅក្បែរទន្លេ Swat ដោយសារមានទឹកជំនន់ភ្លាមៗបោកបក់ចំផ្ទះគ្រួសារមួយចំនួននៅលើច្រាំងទន្លេ។
ចំណែកនៅក្នុងខេត្ត Punjab ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសប៉ាគីស្ថាន តាមបណ្តោយព្រំដែនជាមួយប្រទេសឥណ្ឌាមាន អ្នកស្លាប់ចំនួន១៣នាក់ ក្នុងនោះ៨នាក់ជាកុមារដែលបានស្លាប់ដោយសារបាក់ជញ្ជាំងនិងដំបូលក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង។ រីឯមនុស្ស១១នាក់ទៀតបានស្លាប់នៅក្នុងខេត្ត Sindh និង Balochistan។

កាលពីខែមុន ក៏មានមនុស្សយ៉ាងហោចណាស់ ៣២នាក់ ត្រូវបានសម្លាប់នៅក្នុងព្យុះដ៏កំណាច។ គួរបញ្ជាក់ថា ប៉ាគីស្ថានគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតក្នុងពិភពលោកចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហើយប្រជាជនចំនួន ២៤០លាននាក់របស់ប្រទេសនេះកំពុងប្រឈមនឹងការកើនឡើងនៃបញ្ហាអាកាសធាតុ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម


