ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ប្រកាសថា ខ្លួននឹងមិនឈប់ចម្រាញ់អ៊ុយរ៉ាញ៉ូមដាច់ខាត
ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់អ៊ីរ៉ង់ លោក Amir-Saeid Iravani បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CBS កាលពីថ្ងៃអាទិត្យទី២៩ខែមិថុនាថា ទីក្រុងតេហេរ៉ង់នឹងមិនបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើយ ដោយហៅវាថាជា«សិទ្ធិមិនអាចកាត់ផ្តាច់បាន» ក្រោមសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT)។

លោក Iravani បានសង្កត់ធ្ងន់ថា ខណៈពេលដែលអ៊ីរ៉ង់នៅតែបើកចំហចំពោះការទូត ខ្លួននឹងមិនយល់ព្រមចំពោះការទាមទារដែលស្រដៀងទៅនឹង«ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ»ពីសហរដ្ឋអាមេរិកនោះទេ។
មន្ត្រីការទូតអ៊ីរ៉ង់រូបនេះ បានប្រាប់ថា «ការចម្រាញ់(អ៊ុយរ៉ាញ៉ូម) គឺជាសិទ្ធិរបស់យើង ជាសិទ្ធិដែលមិនអាចកាត់ផ្តាច់បាន ហើយយើងចង់អនុវត្តសិទ្ធិនេះ» ដោយបន្ថែមថា ទីក្រុងតេហេរ៉ង់នឹងមិនបញ្ឈប់ដាច់ខាត ព្រោះវាជាប្រភពថាមពលសម្រាប់គោលបំណងស៊ីវិលប៉ុណ្ណោះ។
លោក Iravani ក៏បានបញ្ជាក់ផងដែរថា ទោះបីជាសភាអ៊ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ហើយអ្នកត្រួតពិនិត្យត្រូវបានរារាំងជាបណ្តោះអាសន្នពីទីតាំងនុយក្លេអ៊ែរក៏ដោយ ក៏មិនមានការគំរាមកំហែងដល់បុគ្គលិក IAEA ឬលោកប្រធាន Rafael Grossi ដែរ។
ការប្រកាសនេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធាននុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិលោក Rafael Grossi បានព្រមានថា អ៊ីរ៉ង់អាចចាប់ផ្តើមការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញក្នុងរយៈពេលប៉ុន្មានខែខាងមុខ បើទោះបីជាមានការវាយប្រហារតាមអាកាសនាពេលថ្មីៗនៅក្នុងសង្គ្រាម១២ថ្ងៃរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ទីក្រុងតេហេរ៉ង់ក៏ដោយ។
ខណៈការវាយប្រហារបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ លោក Grossi បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ និងឃ្លាំងស្តុកទុកនៅដដែល ដោយរក្សាសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយលាក់កំបាំង៕
ដោយ៖ ឈាង
ចុចអាន៖ លោក ត្រាំ ប្រាប់ថានឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


