ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអាមេរិក ៤រូបចុងក្រោយ Donald Trump ជាប្រធានាធិបតីម្នាក់គត់ កាន់អំណាចបានត្រឹម ៤ឆ្នាំ
បើទោះជាការបោះឆ្នោតនៅអាមេរិក អាណត្តិនេះហាក់មានភាពតានតឹង និងអូសបន្លាយពេលជាច្រើនថ្ងៃក៏ពិតមែន ប៉ុន្តែលទ្ធផលនៃការបោះឆ្នោត គឺបង្ហាញថា បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ ជាអ្នកឈ្នះភ្លូកទឹកភ្លូកដីក្នុងបណ្តារដ្ឋភាគច្រើននៅអាមេរិក ខណៈប្រធានាធិបតីអាមេរិក Donald Trump នៅតែចាញ់ដោយមកអស់ចិត្ត។
ទោះជាលោក Donald Trump នៅតែមិនអស់ចិត្ត និងប្តឹងផ្តល់ទាមទាររាប់សន្លឹកឆ្នោតតាមបណ្តារដ្ឋសំខាន់ៗមួយចំនួនដូចជា Georgia, Pennsylvania, Wisconsin ក៏ដូចជារដ្ឋ Nevada ក្តី ប៉ុន្តែលទ្ធផលនៅពេលនេះ បញ្ជាក់ច្បាស់ថាលោក Donald Trump គឺជាអ្នកចាញ់ទាំងស្រុង ខណៈអនាគតប្រធានាធិបតីទី ៤៦របស់អាមេរិក គឺជាលោក Joe Biden។

ជាមួយលទ្ធផលបោះឆ្នោតនេះដែរ ក្រៅពីចាញ់ស្ពឹកមុខជាមួយការគាំទ្ររបស់ពលរដ្ឋអាមេរិក លោក Trump ក៏បានជាប់ឈ្មោះថ្មីមួយទៀតក្នុងប្រវត្តិសាស្ត្រអាមេរិក ជិត៣ទស្សវត្សរ៍ឆ្នាំចុងក្រោយ ជាប្រធានាធិបតីកាន់អំណាចបានត្រឹម ៤ឆ្នាំ ប៉ុណ្ណោះ ខណៈប្រធានាធិបតីមុនៗ សុទ្ធតែជាប់ឆ្នោត ៨ឆ្នាំ។
ចាប់តាំងពីមានការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ១៩៩២មក លោក Bill Clinton ជាប្រធានាធិបតីអាមេរិក មកពីបក្សប្រជាធិបតេយ្យ និងលេចធ្លោរខ្លាំង ដោយកាន់កាប់អំណាចបាន ៨ឆ្នាំ (១៩៩៣-២០០១) បន្ទាប់មកពីលោក George W Bush មកពីបក្សសាធារណរដ្ឋ កាន់អំណាច ៨ឆ្នាំ (២០០១-២០០៩) ខណៈក្រោយមកទៀត គឺលោក Barack Obama ប្រធានាធិបតីស្បែកខ្មៅដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រអាមេរិក កាន់អំណាច ៨ឆ្នាំ (២០០៩-២០១៧) ដែលក្រោមយមកពីលោក Donald Trump យកឈ្នះបេក្ខភាពមកពីបក្សប្រជាធិបតេយ្យ គឺលោក ស្រី Hillary Clinton ក្នុងការបោះឆ្នោតប្រធានាធិបតីលើកទី ៥៨ ធ្វើឡើងចុងឆ្នាំ ២០១៦ ប៉ុន្តែបែរជាគ្រប់គ្រងអំណាចត្រឹម ៤ឆ្នាំប៉ុណ្ណោះ៕
ដោយ៖ សុភា
ប្រភព៖ List of US Presidents
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


