ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃសម្រុកស្នើសុំធានារ៉ាប់រងគ្រោះរញ្ជួយដីបន្ទាប់ពីរញ្ជួយដីកាលពីខែមីនា
យោងតាមសមាគមធានារ៉ាប់រងទូទៅថៃ (TGIA) បានឱ្យដឹងថា ការស្នើសុំធានារ៉ាប់រងនៅក្នុងប្រទេសថៃទាក់ទងនឹងការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃទី ២៨ ខែមីនា អាចនឹងមានចំនួនទឹកប្រាក់សរុបរហូតដល់ ៥០ ពាន់លានបាត (ប្រហែល ១.៥៣ ពាន់លានដុល្លារ)។ នេះបើយោងតាមការចេញផ្សាយរបស់ Reinsurance News នៅថ្ងៃទី០៧ខែកក្កដានេះ។

គួររម្លឹកថា ការរញ្ជួយដីដែលមានកម្រិត ៧.៧ រ៉ិចទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ាគឺជាកម្លាំងខ្លាំងបំផុតដែលបំផ្លិចបំផ្លាញប្រទេសមីយ៉ាន់ម៉ាយ៉ាងធ្ងន់ធ្ងរ មនុស្សរាប់ពាន់នាក់បានស្លាប់ និងខូចខាតរចនាសម្ព័ន្ធធ្ងន់ធ្ងរ។ ប្រទេសថៃក៏មានផលប៉ះពាល់ផងដែរ ដោយរញ្ជួយដីបានឈានដល់ទីក្រុងបាងកក បណ្តាលឱ្យបាក់អគារ៣០ជាន់ដែលកំពុងសាងសង់ សម្លាប់មនុស្សយ៉ាងតិច៩២នាក់ និងច្រើននាក់ទៀតរងរបួស ។
ប្រធាន TGIA លោក Somporn Suebthawilkul បាននិយាយថា បន្ទាប់ពីគ្រោះមហន្តរាយនេះប្រជាជនបានសម្រុកស្នើសុំធានារ៉ាប់រង ដោយការស្នើសុំធានារ៉ាប់រងទាមទារសំណងប្រហែល ១៥០,០០០ ត្រូវបានរំពឹងទុក រហូតដល់ខែកញ្ញា ដែលរួមបញ្ចូលតម្រូវការរញ្ជួយដី និងការធានារ៉ាប់រងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
គួរបញ្ជាក់ថាគ្រោះមហន្តរាយនេះបានធ្វើឱ្យមនុស្សកាន់តែច្រើនចាប់អារម្មណ៍ក្នុងការទិញការធានារ៉ាប់រងគ្រោះរញ្ជួយដី និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ វាក៏បង្ហាញពីបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងការការពារកម្មករផងដែរ ដោយសារកម្មករដែលរងរបួស ឬស្លាប់ជាច្រើន មិនមានការធានារ៉ាប់រង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


