ព័ត៌មានអន្ដរជាតិ
ក្រុមឆបោកតាមទូរសព្ទដ៏ធំបំផុតរបស់ថៃ ត្រូវកាត់ទោសឲ្យជាប់គុក២៤ឆ្នាំ
សារព័ត៌មាន Bangkok Post បានចុះផ្សាយនៅថ្ងៃពុធទី៩ខែកក្កដានេះថា ក្រុមឆបោកតាមទូរសព្ទដ៏ធំបំផុតរបស់ថៃ ដែលមានឧក្រិដ្ឋជនសមគំនិតចំនួន ៧០នាក់ ត្រូវបានតុលាការខេត្ត Thung Song កាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ២៤ឆ្នាំ។

បណ្តាញឧក្រិដ្ឋជននេះ បានប្រតិបត្តិការពីអគារកម្ពស់៤ជាន់ក្នុងខេត្ត Nakhon Si Thammarat ហើយជាប់ពាក់ព័ន្ធទាំងជនសង្ស័យថៃ និងចិន។
សកម្មភាពខុសច្បាប់របស់ក្រុមឆបោក ត្រូវបានគេរកឃើញក្នុងអំឡុងពេលប្រតិបត្តិការរបស់ប៉ូលិសដែលបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកាឆ្នាំ២០២៣។ ការវាយឆ្មក់ទ្រង់ទ្រាយធំ បានធ្វើឡើងនៅថ្ងៃទី២៨ខែមីនាឆ្នាំ២០២៤ នៅពេលដែលអាជ្ញាធរមកពីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ប៉ូលិសឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការិយាល័យអន្តោប្រវេសន៍ និងនាយកដ្ឋានការងារ បានចាប់ខ្លួនមនុស្ស ៧១នាក់ ក្នុងនោះមានជនជាតិចិន ៥២នាក់ និងជនជាតិថៃ ១៩នាក់។
ក្នុងការឆ្មក់ចូលនោះ ប៉ូលិសបានរឹបអូសកុំព្យូទ័រចំនួន២២៣គ្រឿង ទូរសព្ទដៃ១ ០០១គ្រឿង អាយផេត១៤គ្រឿង ស៊ីមកាត២៩៨ គណនីធនាគារ៨៦ និងទំនិញនាំចូលខុសច្បាប់មួយចំនួន។ ព័ស្តុតាងបង្ហាញថា ក្រុមឆបោកនោះបានផ្ញើសារតាមអ៊ីនធឺណិតជាភាសាចិន ជប៉ុន រុស្ស៊ី និងថៃ ដើម្បីបោកប្រាស់ជនរងគ្រោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


