Connect with us

ព័ត៌មានអន្ដរជាតិ

តើជនកំសាកដែលលួចវាយទាហានកម្ពុជា នឹងទទួលទោសទណ្ឌកម្រិតណា នៅថៃ? 

បានផុស

នៅ

Sommai Srisukranan គឺជាជនកំសាកដែលលួចវាយទាហានកម្ពុជានៅឯប្រាសាទតាមាន់ធំ កាលពីថ្ងៃអាទិត្យទី១៣ខែកក្កដាឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ជនកំសាក Sommai Srisukranan (រូបថត៖ បណ្តាញសង្គម)

ថៃមិនទទួលស្គាល់ថាជនកំសាកម្នាក់នេះជាទាហានឈុតខ្មៅឡើយ ផ្ទុយទៅវិញកងទ័ពជើងគោកថៃ បានចេញសេចក្តីប្រកាសថា Sommai គឺជាទេសចរប៉ុណ្ណោះ។

យ៉ាងណា ក្រោយហេតុការណ៍នោះ ជនកំសាកម្នាក់នេះត្រូវបានមន្ត្រីថៃចាប់ខ្លួននិងធ្វើការចោទប្រកាន់។ ដូច្នេះ បើតាមច្បាប់ថៃ តើម្នាក់នេះនឹងត្រូវចោទប្រកាន់ពីបទអ្វី ឬទទួលទោសទណ្ឌកម្រិតណា?

បទល្មើសដែលលោក Sommai អាចនឹងត្រូវប្រឈមមុខនៅក្រោមក្រមព្រហ្មទណ្ឌថៃ គឺទាក់ទងនឹង បទល្មើសព្រហ្មទណ្ឌនៃការវាយដំ។

ប្រសិនបើទាហានកម្ពុជាមិនរងរបួសធ្ងន់ធ្ងរទេ លោក Sommai អាចនឹងត្រូវជាប់ទោសក្រោមមាត្រា ២៩៥។ ទោសទណ្ឌអាចជា ការជាប់ពន្ធនាគារមិនលើសពីពីរឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី ៤០,០០០ បាត ឬទាំងពីរ។

យ៉ាងណា ប្រសិនបើការវាយដំនោះបណ្តាលឲ្យទាហានកម្ពុជារងរបួសធ្ងន់ធ្ងរដូចជាបាត់បង់សរីរាង្គ អសមត្ថភាពជាអចិន្ត្រៃយ៍ ឬឈឺចាប់ធ្ងន់ធ្ងរលើសពី២០ថ្ងៃនោះ ទោសទណ្ឌនឹងធ្ងន់ជាងនេះ ដោយអាចជាប់ពន្ធនាគារពី៦ខែដល់១០ឆ្នាំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម