Connect with us

ព័ត៌មានអន្ដរជាតិ

ថាក់ស៊ីន សម្លាប់រង្គាលអ្នកកាន់សាសនាឥស្លាម នៅភាគខាងត្បូងប្រទេសថៃក្នុងឆ្នាំ២០០៤  

បានផុស

នៅ

សោកនាដកម្មមួយបានកើតឡើងនៅខេត្ត ណារ៉ាធីវ៉ាត ភាគខាងត្បូងប្រទេសថៃក្នុងឆ្នាំ២០០៤ នោះគឺហេតុការណ៍តាក់បៃ (Tak Bai) ដែលរដ្ឋាភិបាលក្រុងបាងកក ក្រោមការដឹកនាំរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានសម្លាប់អ្នកកាន់សាសនាឥស្លាមយ៉ាងរង្គាល។

ថាក់ស៊ីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នោះកើតឡើងនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០០៤ ពេលប្រជាជនម៉ាឡេ-ឥស្លាមប្រមាណ ១ ៥០០នាក់ បានប្រមូលផ្ដុំគ្នានៅមុខប៉ុស្តិ៍ប៉ូលិសតាក់បៃ ដើម្បីតវ៉ាប្រឆាំងការចាប់ខ្លួនអ្នកភូមិ៦នាក់។

ភ្នាក់ងារសន្តិសុខថៃ រួមមានកងទ័ពនិងប៉ូលិស បានប្រើប្រាស់កម្លាំងដើម្បីបំបែកហ្វូងបាតុករ ខណៈក្នុងអំឡុងពេលនៃការបង្ក្រាបនោះ បាតុករ៧នាក់ត្រូវបានបាញ់សម្លាប់។

បន្ទាប់មក ទាហានបានចាប់ខ្លួនបាតុករប្រមាណ ១ ៣០០នាក់ ហើយបង្ខំឲ្យពួកគេដេកផ្អៀងលើគ្នាដាក់ក្នុងរថយន្តយោធាចំនួន២៦គ្រឿង ដើម្បីដឹកទៅកាន់ទីតាំងឃុំឃាំងមួយទៀត។ ដោយសារការចង្អៀតខ្លាំងនិងត្រូវចងដៃពីក្រោយ មនុស្ស៧៨នាក់បានស្លាប់ដោយសារថប់ដង្ហើម។

សរុបទៅ បាតុករចំនួន៨៥នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍នោះ។

(រូបថត៖ CNA)

នៅពេលនោះ រដ្ឋាភិបាលរបស់លោកថាក់ស៊ីន ត្រូវគេរិះគន់យ៉ាងចាស់ដៃចំពោះការដោះស្រាយវិបត្តិនេះ។ ដោយនិយាយលាងខ្លួនយកល្អ លោកថាក់ស៊ីនខំភូតកុហកថា ការស្លាប់ទាំងនោះមិនមែនជាកំហុសរបស់ទាហានទេ ប៉ុន្តែបណ្តាលមកពីភាពទន់ខ្សោយនិងភាពអត់ឃ្លានរបស់បាតុករ។

គណៈកម្មការស៊ើបអង្កេតដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាល បានរកឃើញថាវិធីសាស្ត្រប្រើប្រាស់ដើម្បីបំបែកបាតុករគឺមិនសមស្របនឹងគោលការណ៍អន្តរជាតិទេ។

(រូបថត៖ Reuters)

ហេតុការណ៍ «តាក់បៃ» បានក្លាយជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងជម្លោះនាភាគខាងត្បូងប្រទេសថៃ ដោយបង្កើនកំហឹង និងការមិនទុកចិត្តរបស់ប្រជាជនម៉ាឡេ-ឥស្លាម ទៅលើរដ្ឋាភិបាលថៃកាន់តែខ្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថាក់ស៊ីន ភូតពិភពលោកថា ថៃគោរពច្បាប់អន្តរជាតិ និងបំពេញកាតព្វកិច្ចជាអ្នកជិតខាងល្អ តែបាញ់កម្ពុជាមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម