ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់កំពុងគំរាមកំហែងលើ៤១ខេត្តរបស់ថៃ
នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃបានចេញការព្រមានចំពោះភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅទូទាំងខេត្តចំនួន ៤១ ខណៈភ្លៀងត្រូវបានព្យាករថានឹងគ្របដណ្តប់ពី ៦០ទៅ ៧០% ជាពិសេសនៅតំបន់ភាគខាងជើង ឦសាន កណ្តាល និងភាគខាងកើត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៩ខែកក្កដា។

ខេត្តសំខាន់ៗដែលមានហានិភ័យរួមមាន Chiang Mai, Chiang Rai, Nan, Nakhon Phanom, Bungkan, Chanthaburi និង Trat។ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗ ទឹកហូរ និងកម្ពស់ទឹកទន្លេ ពិសេសនៅតំបន់ទំនាប និងក្បែរជើងភ្នំ។ ស្ថានភាពនេះគឺដោយសារខ្យល់មូសុងវាយលុកលើប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាមភាគខាងជើង រួមជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យម លើសមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ។
ខ្យល់បក់បោកខ្លាំង និងរលកក៏ត្រូវបានព្យាករថានឹងកើតមាននៅសមុទ្រ Andaman ខាងលើ និងឈូងសមុទ្រថៃ ជាមួយនឹងរលកកម្ពស់ដល់ទៅ ២ ម៉ែត្រ ហើយនឹងខ្ពស់ជាងនេះនៅតំបន់ដែលមានខ្យល់ព្យុះ។ កងទ័ពជើងទឹកថៃត្រូវបានជំរុញឱ្យអនុវត្តការប្រុងប្រយ័ត្ន និងជៀសវាងការជិះទូកនៅតំបន់ដែលមានព្យុះផ្គររន្ទះ។

អាជ្ញាធរថៃកំពុងជំរុញឲ្យវិស័យសាធារណៈ និងដែនសមុទ្របន្តធ្វើបច្ចុប្បន្នភាព និងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលទាក់ទងនឹងអាកាសធាតុ និងត្រៀមខណៈជម្លៀសចេញប្រសិនបើលក្ខខណ្ឌអាកាសធាតុកាន់តែធ្ងន់ធ្ងរ។
គួរបញ្ជាក់ថាមួយរយៈចុងក្រោយនេះប្រទេសថៃប្រឈមនឹងបញ្ហាអាកាសធាតុធ្ងន់ធ្ងរ ជាពិសេស ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់និងបំណាក់ដី ខណៈខេត្តខ្លះដូចជាខេត្ត Nan ទឹកជំនន់ហក់ឡើងដល់ ២ ម៉ែត្រឯណោះនិងកំពុងបញ្ជាជម្លៀស៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


