ព័ត៌មានអន្ដរជាតិ
ការព្រមានពីរលកយក្សស៊ូណាមិនៅប៉ាស៊ីហ្វិក ត្រូវបានដកចេញវិញហើយ
ការជូនដំណឹងអំពីរលកយក្សស៊ូណាមិដែលប៉ះពាល់ដល់កោះហាវ៉ៃ និងតំបន់ប៉ាស៊ីហ្វិកមួយចំនួនទៀត ត្រូវបានដកចេញ ដែលអនុញ្ញាតឲ្យប្រជាជន និងអ្នកទេសចររាប់លាននាក់ត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ បន្ទាប់ពីមានការជម្លៀសចេញយ៉ាងធំដែលបង្កឡើងដោយការរញ្ជួយដីកម្រិត៨,៨រ៉ិចទ័រ ពីឧបទ្វីប Kamchatka របស់ប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃពុធទី៣០ខែកក្កដាឆ្នាំ២០២៥។

មជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក ដំបូងបានចេញការជូនដំណឹងសម្រាប់កោះហាវ៉ៃ ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក អាឡាស្កា ជប៉ុន និងបណ្ដាប្រទេសនៃកោះប៉ាស៊ីហ្វិក បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតគិតចាប់តាំងពីឆ្នាំ១៩៥២។ តំបន់ជាច្រើនរួមទាំងឧបទ្វីប Kamchatka របស់រុស្ស៊ី កោះ Sakhalin និងកោះ Kuril ក៏បានប្រកាសអាសន្នផងដែរ។
នៅរដ្ឋហាវ៉ៃ អាជ្ញាធរបានរាយការណ៍ថា រលកកម្ពស់ឈានដល់ជិត ១,៨ម៉ែត្រនៅក្នុងតំបន់ខ្លះ។ បញ្ជាជម្លៀសមនុស្សត្រូវបានប្រកាសសម្រាប់តំបន់ទំនាប ដែលបណ្ដាលឲ្យកើតមានការកកស្ទះចរាចរណ៍ ការដណ្ដើមទិញទំនិញគ្នាយ៉ាងភ័យស្លន់ស្លោ និងការបិទច្រកកំពង់ផែ។
លោកអភិបាលរដ្ឋហាវ៉ៃ Josh Green បានបញ្ជាក់ថា មិនមានការខូចខាត ឬរងរបួសធ្ងន់ធ្ងរណាមួយ ត្រូវបានរាយការណ៍នោះទេ ទោះបីជាតំបន់ឆ្នេរមួយចំនួនត្រូវបានទឹកជន់លិចក៏ដោយ។
ចំណែកប្រទេសជប៉ុន បានរាយការណ៍ពីរលកកម្ពស់រហូតដល់ ១,៣ម៉ែត្រ ហើយបានចេញសេចក្តីណែនាំអំពីការជម្លៀសបណ្តោះអាសន្ន សម្រាប់ផ្នែកខ្លះនៃឆ្នេរសមុទ្រភាគឦសានរបស់ខ្លួន មុនពេលបន្ទាបកម្រិតប្រកាសអាសន្ន។
នៅប្រទេសរុស្ស៊ី រលកហក់ឡើងរហូតដល់កម្ពស់ ៥ម៉ែត្រ នៅតាមបណ្តោយផ្នែកខ្លះនៃឆ្នេរសមុទ្រ Kamchatka។ យ៉ាងណាមិញ ឥឡូវនេះ អាជ្ញាធរនៅទីនោះបានដកការព្រមានទាំងអស់វិញហើយ។
ហ្វីលីពីន ប៉ូលីណេស៊ីបារាំង និងប្រជុំកោះ Galapagos ក៏បានរាយការណ៍ពីការរំខានកម្រិតទឹកសមុទ្រតិចតួចដែរ ប៉ុន្តែមិនមានការខូចខាតអ្វីគួរឲ្យកត់សម្គាល់នោះឡើយ។
ប្រទេសឈីលី បានបង្កើនការជូនដំណឹងអំពីរលកយក្សស៊ូណាមិរបស់ខ្លួនដល់កម្រិតខ្ពស់បំផុត ប៉ុន្តែបានបន្ទាបមកវិញបន្ទាប់ពីផលប៉ះពាល់តិចតួច៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


