ព័ត៌មានអន្ដរជាតិ
ត្រាំ នឹងចូលរួមកិច្ចប្រជុំអាស៊ានលើកទី៤៧ នៅម៉ាឡេស៊ី
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាផ្លូវការថា លោកនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៦-២៨ ខែតុលាខាងមុខ។ នេះបើយោងតាមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានប្រកាសដំណឹងនេះនៅក្នុងសម័យប្រជុំសភានៅថ្ងៃទី៣១កក្កដា។

លោក អាន់វ៉ា ក្នុងអំឡុងពេលនៃបទបង្ហាញផែនការសេដ្ឋកិច្ចលើកទី១៣របស់ម៉ាឡេស៊ី បាននិយាយថា លោក ត្រាំ បានហៅទូរសព្ទមកគាត់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយបានសម្តែងការកោតសរសើរចំពោះតួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលបទឈប់បាញ់ នាពេលថ្មីៗ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃ។
ការចូលរួមរបស់លោក ត្រាំ នឹងក្លាយជាវត្តមានលើកដំបូងក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំអាស៊ានក្នុងទីក្រុងគូឡាឡាំពួ គិតចាប់តាំងពីពេលលោក បារ៉ាក់ អូបាម៉ា បានចូលរួមក្នុងឆ្នាំ២០១៥មកម៉្លេះ។
សូមជម្រាបថា ការចូលរួមរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថាជាការផ្សារភ្ជាប់ឡើងវិញនូវទំនាក់ទំនងការទូតជាមួយអាស៊ីអាគ្នេយ៍ ហើយអាចត្រួសត្រាយផ្លូវសម្រាប់ការចូលរួមកាន់តែច្រើនរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ ជាពិសេសនៅពេលដែលអាស៊ានស្វែងរកដំណោះស្រាយលើការប៉ះទង្គិចពាណិជ្ជកម្ម និងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ៕

ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


