ព័ត៌មានអន្ដរជាតិ
បេក្ខជនតំណារាស្រ្តបក្សភឿថៃ ចោទរដ្ឋាភិបាលអានុទីន និងគណៈកម្មការបោះឆ្នោតថៃ
បេក្ខជនតំណាងរាស្រ្តមកពីគណបក្សភឿថៃ បានរិះគន់រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះ លោក អានុទីន ឆានវីរៈគុល និងស្ថាប័នរៀបចំការបោះឆ្នោតលើការធ្វើប្រជាមតិសំដៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាសរបស់ប្រទេសថៃដែលគេដឹងថា លម្អៀងទៅរកអំណាចយោធានិងស្ថាប័នរាជបល្ល័ង្ក។

សារព័ត៌មានថៃ Khaosod English ចេញផ្សាយនៅថ្ងៃទី១៩ខែមករានេះ ដោយស្រង់សម្តីលោក Somkid Cheukong បេក្ខជនតំណាងរាស្រ្តនៃគណបក្សភឿថៃ ដែលបានរិះគន់រដ្ឋាភិបាលរបស់លោកអានុទីន និងគណៈកម្មការរៀបចំការបោះឆ្នោតថា ពួកគេការបរាជ័យតាំងពីដំបូងក្នុងការបន្តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញយ៉ាងពិតប្រាកដ ដោយចោទប្រកាន់ពួកគេថាបានរៀបចំអ្វីដែលលោកហៅថាជា «ពិធី» ដើម្បីបោកបញ្ឆោតសាធារណជន។
តាមសម្រង់សម្តីនោះ លោក Somkid បាននិយាយថា នៅសល់ពេលតិចជាង២០ថ្ងៃទៀត មុនពេលអ្នកបោះឆ្នោតថៃទូទាំងប្រទេសនឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយអំពីអនាគតរបស់ប្រទេស រួមទាំងការបោះឆ្នោតជ្រើសរើសសមាជិកសភា និងការធ្វើប្រជាមតិលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧។
ចំណុចដែលបេក្ខជនតំណាងរាស្រ្តនៃគណបក្សភឿថៃចោទប្រកាន់នោះ គឺនៅត្រង់ថា ប្រជាជនថៃជាច្រើននៅតែមិនដឹងថា នៅថ្ងៃទី៨ខែកុម្ភៈ ក្រៅពីការបោះឆ្នោតក្នុងការបោះឆ្នោតទូទៅជ្រើសរើសតំណាងរាស្រ្ត ពួកគេក៏នឹងត្រូវបានស្នើសុំឱ្យបោះឆ្នោតក្នុងការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញផងដែរ។
តាមការចុះផ្សាយដដែលនោះ លោក Somkid បាននិយាយថា ក្នុងអំឡុងពេលទស្សនកិច្ចសហគមន៍ក្នុងតំបន់ លោកមានការភ្ញាក់ផ្អើលដែលបានរកឃើញថា មនុស្សជាច្រើនបាននិយាយថា ពួកគេមិនដឹងអំពីការធ្វើប្រជាមតិនោះទេ។
លោក Somkid បាននិយាយថា ទាំងរដ្ឋាភិបាល និងគណៈកម្មការរៀបចំការបោះឆ្នោត ដែលទទួលខុសត្រូវដោយផ្ទាល់ចំពោះការរៀបចំការបោះឆ្នោត បានបរាជ័យក្នុងការផ្តល់អាទិភាពដល់ការយល់ដឹងរបស់សាធារណជន ទោះបីជាមានថវិកាច្រើនក៏ដោយ។ លោកបាននិយាយថា គ្មានយុទ្ធនាការសាធារណៈ ឬការផ្សព្វផ្សាយដែលមានអត្ថន័យណាមួយដើម្បីពន្យល់ពីរបៀបដែលការធ្វើប្រជាមតិកែប្រែរដ្ឋធម្មនុញ្ញនោះនឹងដំណើរការ ឬមូលហេតុដែលវាមានសារៈសំខាន់នោះទេ ក្រៅពីការចែកចាយសៀវភៅក្រាស់ៗដល់គ្រួសារនានា។
ប្រទេសថៃបានធ្លាក់ចុះទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញចាប់តាំងពីប្រទេសនេះបានប្រឈមរដ្ឋប្រហារជាច្រើនលើកទម្លាក់រដ្ឋាភិបាលស៊ីវិលកើតចេញពីការបោះឆ្នោត និងថែមទាំងបានរារាំងដល់ការចូលកាន់អំណាចរបស់គណបក្សឈ្នះឆ្នោតទៀតផង។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលតាក់តែងឡើងដោយរដ្ឋាភិបាលយោធាដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា បានផ្តល់អាទិភាពជ្រើសរើសនាយករដ្ឋមន្ត្រីទៅកាន់ព្រឹទ្ធសភាដែលកើតចេញពីការតែងតាំងនិងមានសមាជិក២៥០រូបមានសិទ្ធិចូលរួមបោះឆ្នោតជាមួយតំណាងរាស្ត្រ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


