ព័ត៌មានអន្ដរជាតិ
ការបោះឆ្នោតប្រជាមតិគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញនៅថៃ ក្លាយជារបត់នយោបាយក្តៅ
ការបោះឆ្នោតនៅប្រទេសថៃនៅថ្ងៃទី៨ខែកុម្ភៈខាងមុខ មិនត្រឹមតែជាការបោះឆ្នោតជ្រើសតំណាងរាស្ត្រតាមធម្មតា ដូចដែលធ្លាប់ធ្វើកន្លងមកទេ ប៉ុន្តែជាការបោះឆ្នោតលើកនេះបានភ្ជាប់ជាមួយការធ្វើប្រជាមតិសម្រាប់កែប្រែរដ្ឋធម្មនុញ្ញដែលតាក់តែងឡើងក្នុងឆ្នាំ២០១៧ដោយក្រុមយោធាក្នុងជំនាន់រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា។

នៅក្នុងការបោះឆ្នោតមុនអាណត្តិរបស់ប្រទេសថៃនាពេលខាងមុខនេះ បន្ទាប់ពីមានវិបត្តិនយោបាយដ៏ធ្ងន់ធ្ងររហូតដល់ដូរនាយករដ្ឋមន្ត្រីចំនួន៣រូបក្នុងរយៈពេលមិនដល់៣ឆ្នាំ ប្រទេសថៃប្រឈមការកែប្រែរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស ដែលត្រូវបានក្រុមអ្នកប្រជាធិបតេយ្យជឿនលឿនចោទថា រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ដែលតាក់តែងក្រោមរបបយោធា បានលម្អៀងទៅរកក្រុមយោធានិងរបបរាជបល្ល័ង្ក។
សារព័ត៌មានថៃ Thai Enquirer បានស្រង់សម្តីរបស់បេក្ខជនតំណាងរាស្ត្រនៃគណបក្សភឿថៃ លោក Chaturon Chaisang ដែលជំរុញឲ្យពលរដ្ឋថៃបោះឆ្នោតគាំទ្រដល់ការធ្វើ់ប្រជាមតិសម្រាប់កែប្រែរដ្ឋធម្មនុញ្ញថៃ ដែលត្រូវបានគេចោទប្រកាន់ថា «ជាឧបករណ៍ឬជាអាវុធនយោបាយ» សម្រាប់បង្ក្រាបក្រុមអ្នកប្រជាធិបតេយ្យជឿនលឿន ដែលប្រឆាំងរបបរាជានិយមរបស់ថៃ។
នៅក្នុងពិធីឃោសនារកសំឡេងឆ្នោត លោក Chaturon បានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញថ្មីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឱ្យមានរដ្ឋាភិបាលដ៏រឹងមាំ ការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពដោយយុត្តិធម៌។
លោក បានលើកឡើងថា ការបោះឆ្នោតនៅថ្ងៃទី ៨ខែកុម្ភៈ អនុញ្ញាតឱ្យប្រជាពលរដ្ឋមិនត្រឹមតែជ្រើសរើសសមាជិកសភាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតអនាគតរបស់ប្រទេសតាមរយៈការបោះឆ្នោតប្រជាមតិផងដែរ។ គណបក្សភឿថៃបានលើកទឹកចិត្តអ្នកបោះឆ្នោតឱ្យអនុវត្តសិទ្ធិរបស់ពួកគេ និងអនុម័តរដ្ឋធម្មនុញ្ញថ្មី ដើម្បីជួយពង្រឹងទាំងអភិបាលកិច្ច និងជីវិតប្រចាំថ្ងៃក្នុងរយៈពេលវែង។
រដ្ឋធម្មនុញ្ញថៃឆ្នាំ២០១៧ បានរារាំងគណបក្សឈ្នះឆ្នោតក្នុងការដឹកនាំរដ្ឋាភិបាលថៃកាលឆ្នាំ ២០១៩ និង ឆ្នាំ២០២៣ ដោយសារតែរបៀបនៃការបោះឆ្នោតយល់ព្រមលើបេក្ខភាពនាយករដ្ឋមន្ត្រី ត្រូវទទួលការយល់ព្រមពីសមាជិកព្រឹទ្ធសភាចំនួន២៥០ រូបដោយត្រូវចូលរួមបោះឆ្នោតជាមួយសមាជិកសភាជាប់ឆ្នោតថ្មីចំនួន៥០០រូប ហើយ អ្នកដែលទទួលបានសំឡេងគាំទ្រលើស៥០ភាគរយបូក១ ទើបជាប់ជាស្ថាពរ។ ដូចនេះ បេក្ខជនណាដែលក្រុមសមាជិកព្រឺទ្ធសភាមិនគាំទ្រ គឺគេងាយធ្លាក់ចេញពីកៅអីនាយករដ្ឋមន្ត្រី បើព្រឹទ្ធសភាមិនគាំទ្រ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


