ព័ត៌មានអន្ដរជាតិ
ប្រមុខបក្សភឿថៃ ច្រានចោល«ការឯកភាព»មុនថា លោក អានុទីន នឹងបន្តជានាយករដ្ឋមន្ត្រី
បេក្ខជនឈានមុខនាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ លោក យុតឆាណាន វង់សាវ៉ាត (Yodchanan Wongsawat)របស់បក្សភឿថៃ ច្រានចោលអំពីការលើកឡើងដែលថា លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) នឹងនៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី បើទោះបីជាគណបក្សភូមិចៃថៃរបស់លោកចាញ់ការបោះឆ្នោតក៏ដោយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី៥ខែមករានេះ បេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ លោក យុតឆាណាន បានច្រានចោលការរំពឹងទុក ដែលថា លោក អានុទីន មេដឹកនាំគណបក្សមោទនភាពថៃ ដែលគេស្គាល់ថា គណបក្សភូមិចៃថៃ (Bhumjaithai) នឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ដោយមានការយល់ព្រមពីគណបក្សនយោបាយសំខាន់ពីរផ្សេងទៀត គឺ គណបក្សភឿថៃនិងគណបក្សប្រជាជនថៃ។
សេចក្តីរាយការណ៍នោះបានបន្តថា ក្រុមអ្នកវិភាគបានលើកឡើងថា បើទោះជាគណបក្សផ្សេង ដូចជាបក្សភឿថៃ ឬបក្សប្រជាជនឈ្នះសំឡេងភាគច្រើនក៏ដោយ ក៏គណបក្សទាំងពីរនេះនៅតែអាចរៀបចំគាំទ្រ លោក អានុទីន ឲ្យកាន់ដំណែងជានាយករដ្ឋមន្ត្រី។
លោក យុតឆាណាន បានច្រានចោលការយល់ឃើញនេះ ដោយនិយាយថា «គ្មានអ្វីត្រូវបានកំណត់ទុកជាមុន» នោះទេ និងសង្កត់ធ្ងន់លើតម្រូវការក្នុងការគោរពការសម្រេចចិត្តរបស់អ្នកបោះឆ្នោត។
លោកក៏បានរិះគន់គណបក្សដែលដាក់ស្លាកវោហាសាស្ត្រនយោបាយដែលមិនបានប្រកាសសម្ព័ន្ធភាពដែលមានសក្តានុពលថាជា «ប្រផេះ» ឬ «ខ្មាស់អៀន» ដោយហៅយុទ្ធសាស្ត្របែបនេះមិនសមរម្យ។
ក្នុងពេលចុងក្រោយនេះ ប្រធានគណបក្សប្រជាជន លោក ណាថាផុង រឿងបញ្ញាវុឌ បានប្រកាសជារឿយៗថា ខ្លួននឹតមិនធ្វើសម្ព័ន្ធភាពជាមួយគណបក្សណាដែលធ្លាប់ក្បត់គណបក្សប្រជាជននោះទេ។ ក្នុងពេលកន្លងមក គណបក្សភូមិចៃថៃ របស់លោក អានុទីន បានក្បត់ជាមួយគណបក្សប្រជាជនដោយការរំលាយសភាមុនកាលកំណត់ និងបរាជ័យក្នុងការដឹកនាំធ្វើវិសោធនកម្មកែប្រែរដ្ឋធម្មនុញ្ញដើម្បីដាក់យោធាឲ្យនៅឆ្ងាយពីការជ្រៀតជ្រែកនយោបាយ និង បន្ថយអំណាចព្រះមហារក្សត្រថៃ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


