ព័ត៌មានអន្ដរជាតិ
គណបក្ស ភឿថៃ ងាកមកយកចិត្តប្រជាជនមូស្លីម ដើម្បីកៀរគររកសំឡេងឆ្នោត
គណបក្សភឿថៃបានបន្ទន់ជំហរ ដោយពេលនេះ បែរជាងាកទៅយកចិត្តប្រជាជនមូស្លីមវិញ ដើម្បីប្រមូលសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតខែក្រោយ។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦, អំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងទីក្រុងបាងកកនិងខេត្តនន្ទបុរី, គណបក្សភឿថៃ បានប្តេជ្ញាថាលើកកម្ពស់ពហុវប្បធម៌ និងទទួលស្ដាប់នូវរាល់សំណើទាំងឡាយពីសហគមន៍មូស្លីម។
ក្នុងយុទ្ធនាការនោះ បេក្ខជននាយករដ្ឋមន្ត្រីបក្សភឿថៃ Yodchanan Wongsawat និយាយថា លោកផ្តោតសំខាន់លើពហុវប្បធម៌និងសមភាពរវាងគ្រប់ជំនឿសាសនានិងវប្បធម៌។ រាជធានីបាងកក ត្រូវតែជាទីក្រុងដែលមនុស្សគ្រប់គ្នាអាចទទួលបានសេវាសាធារណៈ អាហារ ការដឹកជញ្ជូន និងបរិក្ខារបស់រដ្ឋដោយស្មើភាព។

ទន្ទឹមនោះលោក Yodchanan បានបញ្ជាក់ពីការលើកកម្ពស់ទេសចរណ៍វប្បធម៌នៅក្នុងសហគមន៍មូស្លីម ការកែលម្អប្រព័ន្ធដឹកជញ្ជូនដើម្បីសម្រួលដល់ភ្ញៀវទេសចរ និងការបង្កើនចំណេះដឹងជាសាធារណៈអំពីប្រវត្តិសាស្ត្រមូស្លីមនៅក្នុងប្រទេសថៃ។
សូមជម្រាបថា ប្រជាជនមូស្លីមនៅក្នុងប្រទេសថៃ គឺជាក្រុមសាសនិកដែលមានចំនួនច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីអ្នកកាន់ព្រះពុទ្ធសាសនា។

តាមការប៉ាន់ស្មាន ជនជាតិមូស្លីមមានប្រហែល ៥% ទៅ ៦% (ប្រហែល ៤ លាននាក់) នៃប្រជាជនសរុប។ ពួកគេភាគច្រើនរស់នៅខេត្តភាគខាងត្បូង ហើយក្រៅពីនោះ ក៏មានសហគមន៍ធំៗនៅ ទីក្រុងបាងកក និងតំបន់កណ្តាលផងដែរ។
យ៉ាងណា តំបន់ភាគខាងត្បូង ត្រូវញាំញីដោយជម្លោះប្រដាប់អាវុធ និងចលនាបំបែកខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលបញ្ហាទាំងនេះ គឺបណ្ដាលមកពីភាពខុសគ្នានៃអត្តសញ្ញាណ វប្បធម៌ និងការទាមទារស្វយ័តភាព៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


