ព័ត៌មានអន្ដរជាតិ
កងទ័ពជើងទឹកហ្វីលីពីន និងឥណ្ឌា ធ្វើការល្បាតរួមគ្នាលើកដំបូង នៅសមុទ្រចិនខាងត្បូង
ហ្វីលីពីន និងឥណ្ឌាចាប់ផ្តើមការល្បាតរួមគ្នាជាលើកដំបូងនៅក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ ខណៈដែលនេះជាជំហានដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៤ខែសីហានេះ។

ការល្បាតរួមគ្នានឹងមានរយៈពេលពីរថ្ងៃបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ដោយរួមមាននាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ៣ គ្រឿង ដែលមួយក្នុងចំណោមនោះគឺជានាវាពិឃាតមីស៊ីលដឹកនាំ INS Delhi។ ការល្បាតនេះបានចាប់ផ្តើមនៅពេលដំណាលគ្នាដែលប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បានចាកចេញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាផងដែរ។

គួរបញ្ជាក់ថាប្រតិបត្តិការរួមគ្នានេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងជាមួយចិន ដែលទាមទារស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង បើទោះបីជាមានសេចក្តីសម្រេចអន្តរជាតិបដិសេធការទាមទាររបស់ខ្លួនក៏ដោយ។ ដោយសារតែបញ្ហាជម្លោះ ហ្វីលីពីនបានពង្រឹងទំនាក់ទំនងការពារជាតិជាមួយសម្ព័ន្ធមិត្តជាច្រើនក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅដែនសមុទ្រ។
ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង ញូវដែលី លោកប្រធានាធិបតី Marcos ត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អំពីកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិដែលអាចធ្វើទៅបាន។ លោក Marcos ក៏បានសរសើរប្រទេសទាំងពីរចំពោះការគោរពច្បាប់សមុទ្រអន្តរជាតិ ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជាដើម។
សូមបញ្ជាក់ដែរថាឥណ្ឌាបានលក់កាំជ្រួចល្បឿនលឿន BrahMos ទៅហ្វីលីពីនរួចហើយ ដែលជាផ្នែកមួយនៃក្រុម Quad ដែលជាក្រុដៃគូយុទ្ធសាស្ត្ររវាងប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ខណៈចិនមើលឃើញក្រុមនេះជាមធ្យោបាយមួយក្នុងការរារាំងអំណាចរបស់ខ្លួនក្នុងតំបន់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


