ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី បដិសេធការកាត់ទឹកដី ដូចតាមការលើកឡើងរបស់ ត្រាំ មុនកិច្ចប្រជុំជាមួយ ពូទីន
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅថ្ងៃសៅរ៍ទី៩ខែសីហាឆ្នាំ២០២៥នេះ បានច្រានចោលសំណើប្រគល់ទឹកដីណាមួយទៅឲ្យរុស្ស៊ី ប៉ុន្មានថ្ងៃមុនពេលកិច្ចប្រជុំដែលបានគ្រោងទុករវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ស្តីពីការបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន។

កិច្ចពិភាក្សានេះ គ្រោងធ្វើនៅថ្ងៃទី១៥ខែសីហា ក្នុងរដ្ឋអាឡាស្កា។ មុនកិច្ចប្រជុំ លោក ត្រាំ បានស្នើថា អ៊ុយក្រែនប្រហែលជាត្រូវកាត់ទឹកដី ដើម្បីបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំ២០២២។
លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្ដាញទំនាក់ទំនង Telegram ថា «ប្រជាជនអ៊ុយក្រែន នឹងមិនប្រគល់ដីរបស់ពួកគេទៅឲ្យអ្នកឈ្លានពានឡើយ» ដោយបន្ថែមថា រដ្ឋធម្មនុញ្ញរបស់ប្រទេសហាមឃាត់ការផ្លាស់ប្តូរទឹកដីរបស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវតែចូលរួមដោយផ្ទាល់ក្នុងដំណើរការសន្តិភាពណាមួយ ដោយព្រមានថា កិច្ចព្រមព្រៀងដែលធ្វើឡើងដោយគ្មានទីក្រុងកៀវ «ជាដំណោះស្រាយដូចគ្នាទៅនឹងការប្រឆាំងនឹងសន្តិភាព»។
លោក ត្រាំ បាននិយាយនៅឯសេតវិមានកាលពីថ្ងៃសុក្រថា«នឹងមានការផ្លាស់ប្តូរទឹកដីមួយចំនួនដើម្បីភាពប្រសើរឡើងនៃប្រទេសទាំងពីរ» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ក្រោយមក វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក ពូទីន នឹងចូលរួមកិច្ចប្រជុំនៅរដ្ឋអាឡាស្កា។
មេដឹកនាំអ៊ុយក្រែន បានលើកឡើងថា ទីក្រុងកៀវត្រៀមខ្លួនដើម្បីធ្វើការជាមួយលោក ត្រាំ និងដៃគូអន្តរជាតិឆ្ពោះទៅរកសន្តិភាព«ពិតប្រាកដ» និង«យូរអង្វែង» ដែលមិនត្រូវធ្វើតាម«ការចង់បានរបស់ទីក្រុងមូស្គូ»ជាដាច់ខាត៕

ដោយ៖ ឈាង
ចុចអាន៖ ត្រាំ បញ្ជាក់កាលបរិច្ឆេទនៃជំនួបជាមួយ ពូទីន ចំណែកទីតាំង មិនមែន ប្រទេសអារ៉ាប់រួម ទេ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


