ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាក់កាលបរិច្ឆេទនៃជំនួបជាមួយ ពូទីន ចំណែកទីតាំង មិនមែន ប្រទេសអារ៉ាប់រួម ទេ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗពីកាលបរិច្ឆេទនិងទីតាំងនៃកិច្ចប្រជុំកំពូលជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដោយជំនួបនេះនឹងធ្វើឡើងនៅថ្ងៃសុក្រទី១៥ខែសីហា ក្នុងរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក មិនមែនប្រទេសអារ៉ាប់រួមទេ។

តាមរយៈសារបង្ហោះលើបណ្តាញ Truth Social កាលពីថ្ងៃសុក្រទី៨ខែសីហា លោកត្រាំសរសេរថា «កិច្ចប្រជុំរវាងខ្ញុំក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៃប្រទេសរុស្ស៊ី នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី១៥ខែសីហាឆ្នាំ២០២៥នៅរដ្ឋ Alaska»។
ជំនួបនេះត្រូវគេរំពឹងថា នឹងទទួលបានលទ្ធផលផ្លែផ្កានិងសញ្ញាវិជ្ជមានឈានឆ្ពោះទៅរកការពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងនាំមកនូវសន្តិភាពពេញលេញសម្រាប់ប្រជាជនប្រទេសទាំងពីរ។
ការជ្រើសរើសយករដ្ឋអាឡាស្កា ជាទីតាំងរៀបចំកិច្ចប្រជុំនេះ គឺខុសពីបំណងរបស់លោក ពូទីន ដែលស្នើប្រទេសអារ៉ាប់រួម ធ្វើជាទីតាំងសក្តានុពលសម្រាប់ជំនួបជាមួយលោកត្រាំ។

ពីដំបូងអារ៉ាប់រួម ត្រូវគេមើលឃើញថាជាទីកន្លែងសមរម្យមួយ ដោយសារតែជំហរអព្យាក្រឹតរបស់ខ្លួនលើជម្លោះអ៊ុយក្រែន និងឋានៈរបស់ខ្លួនជាប្រទេសមិនមែនជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបានចេញដីកាចាប់ខ្លួនលោក ពូទីន។
លើសពីនេះ អារ៉ាប់រួមបានសម្របសម្រួលការដោះដូរអ្នកទោសរវាងរុស្ស៊ីនិងអ៊ុយក្រែន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ថែមទៀតផង។ មិនត្រឹមប៉ុណ្ណឹង រុស្ស៊ីមានទំនាក់ទំនងរឹងមាំជាមួយអារ៉ាប់រួម ពោលគឺអាជីវកម្មរុស្ស៊ីប្រហែល ៤ ០០០ បានប្រតិបត្តិការនៅក្នុងប្រទេសអារ៉ាប់រួម ហើយមេដឹកនាំអារ៉ាប់ Mohamed bin Zayed ក៏ធ្លាប់ធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូជាច្រើនដងផងដែរ។
សូមជម្រាបថា ជំនួបលើកនេះ នឹងក្លាយជាកិច្ចប្រជុំទល់មុខលើកដំបូងរវាងប្រធានាធិបតីកាន់តំណែងរបស់ប្រទេសទាំងពីរ ចាប់តាំងពី ចូ បៃដិន និងពូទីន ជួបគ្នានៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស កាលពីខែមិថុនាឆ្នាំ២០២១។ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោក ត្រាំ តែងហៅខ្លួនឯងថា «ប្រធានាធិបតីសន្តិភាព» ដោយដាក់សម្ពាធសេដ្ឋកិច្ចនិងយោធា ដើម្បីដោះស្រាយជម្លោះអន្តរជាតិដែលកំពុងផ្ទុះឡើងច្រើនកន្លែង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហេតុផលធំៗចំនួន៤ ដែល ពូទីន ជ្រើសរើសអារ៉ាប់រួម ដើម្បីធ្វើកិច្ចប្រជុំកំពូលជាមួយ ត្រាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


