ព័ត៌មានអន្ដរជាតិ
ប្រមុខយោធាមីយ៉ាន់ម៉ា បញ្ជាឱ្យបង្កើនសន្តិសុខទូទាំងប្រទេសមុនការបោះឆ្នោត
បើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៤ខែសីហា ប្រមុខយោធាមីយ៉ាន់ម៉ា និងជាប្រធានាធិបតីស្តីទី លោក មីនអ៊ុង ឡាំង (Min Aung Hlaing) បានអំពាវនាវឱ្យបង្កើនសន្តិសុខសម្រាប់អ្នកនយោបាយ និងអ្នកបោះឆ្នោត នៅមុនការបោះឆ្នោតដែលបានគ្រោងទុកនៅខែធ្នូ និងខែមករា។

ការបោះឆ្នោតរបស់របបសឹកមីយ៉ាន់ម៉ាដែលគ្រោងនឹងប្រព្រឹត្តនេះ ត្រូវបានច្រានចោលដោយរដ្ឋាភិបាលលោកខាងលិចថាជាការបោកប្រាស់និងមានតែអ្នកគាំទ្រយោធាប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឆាំងត្រូវបានរារាំង ឬជ្រើសរើសមិនចូលរួម។
នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្មី លោក មីន អ៊ុងឡាំង បានព្រមានអំពីការវាយប្រហារដែលអាចកើតមានលើមន្ត្រីរាជការ ហើយបានសង្កត់ធ្ងន់ថា ការបោះឆ្នោតត្រូវតែដំណើរការដោយគ្មានការបរាជ័យ។ អាជ្ញាធររបបសឹកក៏កំពុងពង្រឹងសន្តិសុខនិងពិនិត្យមើលប្រតិបត្តិការយោធាដើម្បីការពារការបោះឆ្នោត។ ជុំវិញការបោះឆ្នោតច្បាប់បោះឆ្នោតថ្មីពីក្រុមប្រឹក្សាយោធារួមបញ្ចូលទាំងការដាក់ទោសធ្ងន់ធ្ងរ រួមមានចាប់ពីដាក់ពន្ធនាគារយ៉ាងតិចបីឆ្នាំរហូតដល់ប្រហារជីវិត។
កាលពីឆ្នាំមុន ជំរឿនទូទាំងប្រទេសដែលមានគោលបំណងបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានបញ្ចប់តែផ្នែកខ្លះប៉ុណ្ណោះ ដែលគ្របដណ្តប់ ១៤៥ ក្នុងចំណោមសង្កាត់ចំនួន ៣៣០ របស់ប្រទេសមីយ៉ាន់ម៉ា។ យោធាបានប្រគល់អំណាចបន្ទាប់បន្សំទៅឱ្យរដ្ឋាភិបាលបណ្តោះអាសន្នដឹកនាំដោយជនស៊ីវិលក្នុងខែនេះ បួនឆ្នាំបន្ទាប់ពីការធ្វើរដ្ឋប្រហាររបស់លោក មីន អ៊ុងឡាំង បានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី(Aung San Suu Kyi) ដែលបង្កឱ្យមានការតវ៉ា និងជម្លោះប្រដាប់អាវុធនិងកំពុងបន្តមកដល់ពេលនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


