ព័ត៌មានអន្ដរជាតិ
ជម្លោះប្រច័ណ្ឌគ្នា ធ្វើឲ្យបែកធ្លាយព្រះសង្ឃថៃក្នុងខេត្តឈៀងរ៉ៃ មានទំនាក់ទំនងស្នេហាភេទដូចគ្នា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod រឿងរ៉ាវជម្លោះប្រច័ណ្ឌគ្នានាំឲ្យមានការបែកធ្លាយវីដេអូស្នេហាភេទដូចគ្នារវាងព្រះចៅអធិការវត្តដ៏ល្បីមួយក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ ជាមួយបុរសម្នាក់និងបែកធ្លាយវីដេអូមិនសមរម្យផ្សេងទៀតបង្កឲ្យពុទ្ធបរិស័ទជាច្រើនរិះគន់និងបង្ខំឲ្យព្រះចៅអធិការអង្គនោះផ្សឹកចេញពីវត្ត។

វីដេអូមួយបានរីករាលដាលនៅលើអ៊ីនធឺណិត ដែលបង្ហាញពីព្រះសង្ឃមួយអង្គ ដែលត្រូវបានគេស្គាល់ថាជាព្រះចៅអធិការវត្តដ៏ល្បីមួយក្នុងខេត្តឈៀងរ៉ៃបានវីដេអូខលជាមួយបុរសម្នាក់ក្នុងលក្ខណៈស្និទ្ធស្នាលដូចស្នេហា។ ខណៈវីដេអូឃ្លីបមួយទៀត បង្ហាញពីព្រះសង្ឃអង្គនេះមានកាយវិការមិនសមរម្យទាក់ទងនឹងអ្នកស្រឡាញ់ភេទដូចគ្នា បង្កឱ្យមានការរិះគន់ពីសំណាក់ប្រជាជននិងការជជែកដេញដោលពេញបណ្ដាញសង្គម។
យោងតាមព័ត៌មានបឋម វីដេអូទាំងនេះត្រូវបានបែកធ្លាយ ដោយសារតែជម្លោះប្រច័ណ្ឌរវាងមេភូមិម្នាក់ ដែលជាអ្នកស្រលាញ់ភេទដូចគ្នា និងមានតួនាទីជាប្រធានឧបាសក និងជាគ្រូធ្វើពិធីសាសនានៅក្នុងវត្ត ទៅលើព្រះសង្ឃមួយអង្គទៀតនៅវត្តដែលស្និទ្ធនឹងចៅអធិការវត្តអង្គនេះ។
ហេតុការណ៍នេះបានបង្កការខឹងសម្បារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនដែលអំពាវនាវឱ្យអាជ្ញាធរពុទ្ធសាសនាចាត់វិធានការឱ្យបានត្រឹមត្រូវ។ ពលរដ្ឋថៃក៏កំពុងជំរុញឲ្យព្រះចៅអធិការអង្គនេះផ្សឹកចេញ បញ្ចប់ជម្លោះនិងស្ដារជំនូវទំនុកចិត្តក្នុងវត្តមកវិញ។
គួរបញ្ជាក់ថានៅក្នុងប្រទេសថៃមួយរយៈចុងក្រោយនេះតែងតែមានរឿងអាស្រូវទាក់ទងនឹងព្រះសង្ឃដូចជាព្រះសង្ឃជាន់ខ្ពស់ជាច្រើនអង្គមានទំនាក់ទំនងផ្លូវភេទជាមួយស្រ្តីម្នាក់ និងលួយបច្ច័យវត្ត។ ក្រោយមកក៏មានការត្រួតពិនិត្យព្រះសង្ឃជាច្រើនអង្គទូទាំងប្រទេសដើម្បីស្ដាទំនុកចិត្តប្រជាជនលើព្រះពុទ្ធសាសនា រកឃើញព្រះសង្ឃមួយចំនួនតេស្តវិជ្ជមានសារធាតុញៀន ខណៈព្រះសង្ឃអង្គខ្លះទៀតធ្លាប់មានប្រព្រឹត្តបទឧក្រិដ្ឋពីមុនមកនិងបានរត់គេចពីសំណាញ់ច្បាប់មកបួស។ រឿងអាស្រូវទាំងនេះបានធ្វើឲ្យសហគមន៍ពុទ្ធសាសនាថៃរង្គោះរង្គើនិងបាត់ទំនុកយ៉ាងខ្លាំង ហើយរឿងអាស្រូវទាំងនេះក៏ល្បីសាយភាយដល់អន្តរជាតិផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


