ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ព្រមានបញ្ឆេះភាពប្រទូសរ៉ាយជាមួយ ចិន ពាក់ព័ន្ធនាវាក្នុងសមុទ្រជម្លោះ
ជំនួយការកំពូលរបស់លោកប្រធានាធិបតី Rodrigo Duterte បានព្រមានថា វត្តមានរបស់នាវាចិននៅឯថ្មប៉ប្រះទឹកដែលមានជម្លោះជាមួយប្រទេសហ្វីលីពីន អាចបញ្ឆេះឲ្យមានភាពប្រទូសរ៉ាយ។

ការព្រមាននេះបានធ្វើឲ្យជម្លោះការទូតកាន់តែក្តៅគគុក ពាក់ព័ន្ធនឹងនាវាដែលរដ្ឋាភិបាលក្រុងម៉ានីល ហៅថាជា “កងជីវពលដែនសមុទ្រ”។
ទូកចិនជាង២០០គ្រឿង ត្រូវបានគេប្រទះឃើញដំបូងកាលពីថ្ងៃទី៧ខែមីនា នៅឯថ្មប៉ប្រះទឹក Whitsun ដែលមានចម្ងាយប្រហែល៣២០គីឡូម៉ែត្រ ភាគខាងលិចកោះ Palawan ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន (EEZ)។

ភាគច្រើននៃទូកទាំងនោះ បានធ្វើដំណើរពាសពេញប្រជុំកោះ Spratly ប៉ុន្តែកាលពីសប្តាហ៍មុន នាវាដែលដោតទង់ជាតិចិនរាប់សិបគ្រឿង នៅតែបន្តចតនៅឯថ្មប៉ប្រះទឹកនោះ។ នេះបើយោងតាមការឲ្យដឹងពីយោធាហ្វីលីពីន។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយដែលទីក្រុងម៉ានីល បានអំពាវនាវឲ្យទីក្រុងប៉េកាំងដក “កងជីវពលដែនសមុទ្រ” ទាំងនេះចេញ ដោយនិយាយថា ការលុកលុយរបស់ពួកគេចូលទៅក្នុង EEZ របស់ហ្វីលីពីនគឺជារឿងខុសច្បាប់ ដូចដែលបានកំណត់ដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិក្នុងទីក្រុង ឡាអេ។

ប៉ុន្តែប្រទេសចិន ដែលទាមទារស្ទើរតែទាំងស្រុងនៃដែនសមុទ្រសម្បូរទៅដោយធនធាននេះ បានបដិសេធ ដោយទទូចថា ពួកគេជាទូកនេសាទដែលកំពុងជ្រកកោនពីអាកាសធាតុអាក្រក់ហើយត្រូវបានអនុញ្ញាតឲ្យនៅទីនោះ។
យោងតាមអ្នកនាំពាក្យបានឲ្យដឹងថា លោក Duterte បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងទៅកាន់ឯកអគ្គរដ្ឋទូតចិនចំពោះនាវាទាំងនេះ។

នៅក្នុងសុន្ទរកថាប្រើពាក្យខ្លាំងបំផុតពីការិយាល័យរបស់លោក, មេធាវីជាន់ខ្ពស់របស់លោក Duterte គឺលោក Salvador Panelo បានព្រមានថា “ការលុកលុយទឹកដីបច្ចុប្បន្នរបស់ប្រទេសចិន កំពុងបង្កើតស្នាមប្រឡាក់ដែលមិនគប្បីនៅក្នុងទំនាក់ទំនងរបស់ពួកគេ ហើយអាចបង្កឲ្យមានភាពប្រទូសរ៉ាយ ដែលប្រទេសទាំងពីរមិនចង់បាន”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ លោក Panelo បាននិយាយថា “បញ្ហាជម្លោះទឹកដី គួរតែត្រូវបានដោះស្រាយនៅតុចរចាការទូតឬតាមច្បាប់អន្តរជាតិ”។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ហ្វីលីពីន នឹងបង្កើនវត្តមានកងទ័ពជើងទឹកដើម្បីការពារអ្នកនេសាទក្នុង សមុទ្រចិនខាងត្បូង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


