ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ចាប់ខ្លួនជនសង្ស័យ ២១ ០០០នាក់ក្រោយសង្គ្រាម១២ថ្ងៃជាមួយអ៊ីស្រាអែល
ក្នុងអំឡុងសង្គ្រាមផ្លូវអាកាសរយៈពេល១២ថ្ងៃជាមួយអ៊ីស្រាអែលកាលពីខែមិថុនា ប៉ូលិសអ៊ីរ៉ង់បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ២១ ០០០នាក់។

អ្នកនាំពាក្យប៉ូលិសលោក Saeed Montazeralmahdi បាននិយាយថា ការឃុំខ្លួនធ្វើឡើងក្រោយមានការរាយការណ៍ពីប្រជាជន។ លោកបានរៀបរាប់ថា «ការចាប់ខ្លួនជនសង្ស័យចំនួន ២១ ០០០នាក់ក្នុងអំឡុងពេលសង្រ្គាមរយៈពេល ១២ថ្ងៃ បានបង្ហាញពីការយល់ដឹងខ្ពស់និងការចូលរួមរបស់ពលរដ្ឋក្នុងការផ្តល់សន្តិសុខ»។
ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន មានជនសង្ស័យជាង ២៦០នាក់ត្រូវចោទពីបទចារកម្ម ហើយ ១៧២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទលួចថតខុសច្បាប់។
ប៉ូលិសអ៊ីរ៉ង់ បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យចំនួន ១ ០០០កន្លែងនៅទូទាំងប្រទេស ចន្លោះពីថ្ងៃទី១៣-២៤ខែមិថុនា។
ចាប់តាំងពីចុងខែមិថុនាមក អ៊ីរ៉ង់បានប្រហារជីវិតបុរស ៧នាក់ ដែលត្រូវបានកាត់ទោសពីបទធ្វើចារកម្មឲ្យអ៊ីស្រាអែល ដែលបង្កើនការព្រួយបារម្ភក្នុងចំណោមក្រុមសិទ្ធិមនុស្សអំពីការកើនឡើងនៃការប្រហារជីវិតដែលមានហេតុផលនយោបាយ។
សូមជម្រាបថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជិត ១ ១០០នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងមេបញ្ជាការយោធាមួយចំនួនផងដែរ។ ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ បានសម្លាប់មនុស្ស ២៨នាក់នៅអ៊ីស្រាអែល៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


