ព័ត៌មានអន្ដរជាតិ
អគារក្រសួងការងារថៃ រង្គើដោយសាររញ្ជួយដី, មនុស្សជាង ១ពាន់នាក់ ឆោឡោស្លន់ស្លោ
មនុស្សខ្ទង់ពាន់នាក់នាំគ្នារត់ប្រសាចចេញពីអគារក្រសួងការងារថៃ ដោយសារតែអគារកម្ពស់១៥ជាន់មួយនេះរង្គើព្រោះឥទ្ធិពលនៃគ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ ដែលវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២១ខែសីហាឆ្នាំ២០២៥។

តាមការបញ្ជាក់ពីលោក Santi Nantasuwan អនុរដ្ឋលេខាធិការក្រសួងការងារ, មនុស្សជាងមួយពាន់នាក់នៅក្នុងអគារក្រសួង (បូករួមទាំងបុគ្គលិកផងដែរ) ស្រឡាំងកាំងនិងឆោឡោពេលអគាររង្គើព្រោះតែចំហាយរញ្ជួយដីនៅមីយ៉ាន់ម៉ា។ ពួកគេនាំគ្នារត់ចុះក្រោម ហើយមន្ត្រីបានធ្វើការជម្លៀសដើម្បីសុវត្ថិភាព។

ជុំវិញគ្រោះរញ្ជួយថ្មីនេះដែរ ដ្បិតវាកើតឡើងនៅមីយ៉ាន់ម៉ា ប៉ុន្តែថៃកំពុងបារម្ភថា ការរញ្ជួយលើកនេះ មានចំណុចកណ្តាលជិតរាជធានីប្រទេសថៃ ជាងការរញ្ជួយកម្រិតធ្ងន់លើកមុន កាលពីថ្ងៃទី២៨ខែមីនាទៅទៀត។

ការរញ្ជួយថ្ងៃព្រហស្បតិ៍បានវាយប្រហារនាវេលាម៉ោង ១០ព្រឹក ជាមួយចំណុចកណ្តាល១០គីឡូម៉ែត្រ ហើយវាមានចម្ងាយចន្លោះពី៤០០-៥០០គីឡូម៉ែត្រពីទីក្រុងបាងកក ពោលគឺជិតជាងការរញ្ជួយកម្រិត៧.៧រ៉ិចទ័រកាលពីខែមីនា ដែលមានចម្ងាយប្រមាណ ១ ០០០គីឡូម៉ែត្រពីរាជធានីប្រទេសថៃ។

យោងតាមក្រសួងធនធានរ៉ែថៃ ការរញ្ជួយលើកនេះគឺបណ្តាលមកពីការបុកនៃផ្ទាំងតិចតូនិក Sagaing ក្នុងសមុទ្រអាដាម៉ាន់ ដូចលើកមុនដែរ ប៉ុន្តែអ្វីដែលកាន់តែបារម្ភគឺថា វាកាន់តែកើតឡើងជិតទីក្រុងបាងកក ដែលនេះអាចបង្កហានិភ័យកាន់តែធំនាពេលអនាគត៕

អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


